ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៩និង២០នាទី នៅចំណុចក្រុមទី២៧ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ដឹកនាំដោយលោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៧៩៧ ត.ព្រ ចុះថ្ងៃទី២៥ ខែ សីហា ឆ្នាំ២០២៥ របស់លោក ហៃ ណៃហេង ចៅក្រមស៊េីបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ហេង ស៊ូអ៉ិញ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិប្រគាបឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្មេងទំនេីង) ប្រព្រឹត្តនៅចំណុចក្រុមទី០៦២ ភូមិសង្កែវារ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ២០២៥ បទល្មេីសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕
ដោយ ៖ ភារ៉ា ដង្កោ









