ប្រទេស ទីម័រ ចូលរួមជាមួយអាស៊ាន ក្លាយជារដ្ឋសមាជិកទី១១ របស់ប្លុកនេះ បន្ទាប់ពីយុទ្ធនាការអស់រយៈពេល១៤ឆ្នាំ

ចែករំលែក៖

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ នាយករដ្ឋមន្ត្រីទីម័រ លោក Xanana Gusmao បានប្រកាសនៅថ្ងៃនេះថា “ប្រវត្តិសាស្ត្រត្រូវបានបង្កើតឡើង” ខណៈដែលមេដឹកនាំនៃប្រទេសអាស៊ានទាំង១០ បានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើសេចក្តីប្រកាសស្តីពីការចូលជាសមាជិករបស់ទីម័រខាងកើតចូលទៅក្នុងប្លុកនេះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដែលប្រទេសរបស់លោកកំពុងកាន់តំណែងជាប្រធានអាស៊ាន បាននិយាយថា ការចូលជាសមាជិករបស់ទីម័រខាងកើត “បំពេញបន្ថែមគ្រួសារអាស៊ាន ដោយបញ្ជាក់ជាថ្មីនូវវាសនារួមរបស់យើង និងអារម្មណ៍មិត្តភាពដ៏ជ្រាលជ្រៅរបស់យើងនៅក្នុងតំបន់”។
លោក Anwar បានសង្កត់ធ្ងន់ថា “នៅក្នុងសហគមន៍នេះ ការអភិវឌ្ឍ និងស្វ័យភាពជាយុទ្ធសាស្ត្ររបស់ទីម័រខាងកើតនឹងត្រូវបានគាំទ្រយ៉ាងរឹងមាំ និងជាអចិន្ត្រៃយ៍”។
ទីម័រខាងកើតបានក្លាយជាប្រទេសឯករាជ្យនៅឆ្នាំ២០០២ បន្ទាប់ពីបំបែកចេញពីប្រទេសឥណ្ឌូនេស៊ី។ នៅឆ្នាំ២០១១ ទីម័រខាងកើតបានដាក់ពាក្យសុំចូលជាសមាជិកអាស៊ាន។ ការសិក្សាជាបន្តបន្ទាប់ត្រូវបានធ្វើឡើងដើម្បីវាយតម្លៃការត្រៀមខ្លួនរបស់ប្រទេសទាក់ទងនឹងស្ថិរភាពនយោបាយ សមត្ថភាពសេដ្ឋកិច្ច និងការត្រៀមខ្លួនរបស់ស្ថាប័ន។
នៅឆ្នាំ ២០២២ អាស៊ានបានផ្តល់ឋានៈជាអ្នកសង្កេតការណ៍ដល់ទីម័រខាងកើត ដែលអនុញ្ញាតឱ្យប្រទេសនេះចូលរួមកិច្ចប្រជុំអាស៊ានទាំងអស់ រួមទាំងកិច្ចប្រជុំកំពូលអាស៊ាន និងវេទិកាពាក់ព័ន្ធផងដែរ។
អាស៊ានបានចាប់ផ្តើមជាប្លុកដែលមានសមាជិកប្រាំក្នុងឆ្នាំ ១៩៦៧ ហើយបានពង្រីកខ្លួនបន្តិចម្តងៗ។ មុនពេលទីម័រខាងកើត កម្ពុជាគឺជាសមាជិកថ្មីបំផុតដែលបានចូលរួមជាមួយប្លុកនេះក្នុងឆ្នាំ ១៩៩៩។
ការចុះហត្ថលេខាលើសេចក្តីប្រកាសទទួលស្គាល់ទីម័រខាងកើតត្រូវបានចាត់ទុកថាជាសមិទ្ធផលដ៏ធំបំផុតមួយនៃការធ្វើជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print