ការការពារតំណែងជើងឯករបស់ Liverpool លើពានរង្វាន់ Premier League របស់ពួកគេបានបន្តចុះខ្សោយ ខណៈដែលពួកគេបានចាញ់ក្នុងលទ្ធផល 3-2 នៅលើទឹកដី Brentford កាលពីថ្ងៃសៅរ៍ ដែលជាបរាជ័យក្នុងលីគជាលើកទីបួនជាប់ៗគ្នារបស់ពួកគេដែលធ្វើឱ្យពួកគេឈរនៅលេខរៀងទី 6 ក្នុងតារាង។
Manchester United បានឡើងមកឈរនៅលេខរៀងទី 4 ជាមួយនឹងជ័យជម្នះ 4-2 ក្នុងផ្ទះលើក្រុម Brighton & Hove Albion ខណៈដែលក្រុម Sunderland កំពុងឡើងជើងខ្លាំងបន្ទាប់ពីឈ្នះ 2-1 នៅលើទឹកដីក្រុមតោខៀវ Chelsea បានលើកពួកគេទៅឈរចំណាត់ថ្នាក់លេខ 2 ។
Newcastle United បានយកឈ្នះក្នុងលទ្ធផល 2-1 នៅផ្ទះ Fulham ដោយសារការស៊ុតបញ្ចូលទីនៅនាទីទី 89 ដោយ Bruno Guimaraes។
Liverpool ដែលហាក់ដូចជាបានងើបចេញពីការធ្លាក់ចុះរបស់ពួកគេជាមួយនឹងជ័យជម្នះ 5-1 ក្នុងក្របខ័ណ្ឌ Champions League នៅលើទឹកដី Eintracht Frankfurt កាលពីថ្ងៃពុធប៉ុន្តែបានរងទុក្ខវេទនាបន្ថែមទៀតនៅក្នុងទីក្រុងឡុងដ៍បន្ទាប់ពីការបរាជ័យថ្មីៗនេះនៅ Crystal Palace និង Chelsea ។
ពួកគេបានចាញ់ការប្រកួតលីកចំនួន 4 ជាប់ៗគ្នាជាលើកដំបូងចាប់តាំងពីឆ្នាំ 2021 ហើយអាចរកបាន 7 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ប្រសិនបើពួកគេយកឈ្នះក្រុម Crystal Palace នៅថ្ងៃអាទិត្យនេះ។
លោកArne Slotអ្នកចាត់ការក្រុមហង្សក្រហមបាននិយាយក្រោយការប្រកួតចប់ថា “អ្វីដែលខ្ញុំត្រូវធ្វើគឺសម្លឹងមើលអ្វីដែលយើងធ្វើខុស និងអ្វីដែលយើងធ្វើត្រូវ។ ខ្ញុំមានគំនិតច្បាស់លាស់អំពីកន្លែងដែលយើងត្រូវកែលម្អ ប៉ុន្តែវាមិនដូចក្នុងការប្រកួតផ្សេងទៀតទេ”៕










