ជំនួយការគ្រូបង្វឹកលោក Marcus Sorg បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា ក្រុម Barcelona នឹងជួបជាមួយក្រុមកំពូលតារាង LaLiga ក្រុម Real Madrid ក្នុងការប្រកួត El Clasico នៅថ្ងៃអាទិត្យនៅកីឡដ្ឋាន Santiago Bernabeu ដោយគ្មានខ្សែប្រយុទ្ធប្រេស៊ីល Raphinha របស់ពួកគេ នោះទេខណៈដែលក្រុម Catalan ប្រឈមនឹងបញ្ជីរបួសកីឡាករល្អៗច្រើននាក់។
កីឡាករ Raphinha វ័យ 28 ឆ្នាំដែលមិនទាន់បានជាសះស្បើយពីរបួសសាច់ដុំជើងនឹងអវត្តមានជាមួយកីឡាករសំខាន់ៗច្រើនទៀតរួមមាន Dani Olmo, Robert Lewandowski, Gavi និងអ្នកចាំទី Joan Garcia និង Marc-Andre ter Stegen ។
ជាមួយនឹងកីឡាករ 10 នាក់ដែលត្រូវបានអវត្តមានចាប់តាំងពីខែសីហា វិបត្តិរបួសរបស់ Barca បានធ្វើឱ្យក្រុមរបស់ពួកគេអស់កំលាំងយ៉ាងធ្ងន់ធ្ងរ មុនពេលការប្រកួតដ៏សំខាន់បំផុតមួយនៃរដូវកាលនេះ។ ថ្វីត្បិតតែ Raphinha មានការខកចិត្តក៏ដោយ ម្ចាស់ជើងឯកអេស្ប៉ាញនៅតែមានសុទិដ្ឋិនិយមថាពួកគេអាចពឹងផ្អែកលើកីឡាករសំខាន់ៗ Ferran Torres, Jules Kounde, Andreas Christensen និង Frenkie De Jong ដែលទាំងអស់បានចូលរួមក្នុងការហ្វឹកហាត់ក្រុមកាលពីថ្ងៃសៅរ៍។
របួសកាន់តែស្មុគស្មាញដល់ការជ្រើសរើសរបស់ Barcelona សម្រាប់ការជួបដ៏សំខាន់ជាមួយក្រុមកំពូលតារាង Real Madrid ដែលនាំមុខក្រុមលេខពីរ Barca បន្ទាប់ពីប្រាំបីប្រកួតចំនួនពីរពិន្ទុ។
អ្នកចាត់ការ Hansi Flick ត្រូវជាប់បម្រាមបន្ទាប់ពីកាតក្រហម លោក Sorgដែលជាជំនួយការ នឹងទទួលបន្ទុកនៅថ្ងៃអាទិត្យនេះ៕










