ខេត្តកំពង់ស្ពឺ៖ តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ថា
ដោយបានការអនុញ្ញាតនិងការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលស្រុកគងពិសីបានចេញប្រតិបត្ដិការបង្រា្កបភ្លាមៗចំពោះករណីចោរកម្មលួចកាច់សោរម៉ូតូមួយគ្រឿងម៉ាក SCOOPY របស់ជនរងគ្រោះ ផ្លាកលេខភ្នំពេញ 1H -9039 ឈ្មោះ ប៉ែន វុទ្ធីភេទ ភេទប្រុស អាយុ ៣៥ឆ្នាំ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង១៥និង២០នាទីស្ថិតនៅចំណុចភូមិត្រពាំងព្រលិត ឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ យ៉ាន សុខ រ៉ែន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្តុល ឃុំរវាង ស្រុកចំការលើ ខេត្តកំពង់ចាម បច្ចុប្បន្នមកជួលផ្ទះស្នាក់នៅក្នុងរាជធានី.ភ្នំពេញ ។ វត្ថុតាងដកហូតបានម៉ូតូ SCOOPY ពណ៌ខ្មៅមួយគ្រឿង ផ្លាកលេខ1H 9039 សមត្ថកិច្ចនគរបាលបានការអនុញ្ញាតប្រគល់
ជូនជនរងគ្រោះវិញ , សម្ភារឧបករណ៍ធ្វេីសកម្មភាព ដូចជា [សោរកន្ទុយអន្ទង់១ សោរអញ្ចៀន ១ ដងសោរ ១ កាបូបស្ពាយពណ៌ក្រហម ១ ]។
ចំពោះជនសង្ស័យ សមត្ថកិច្ចបានបន្ដនីតិវិធីកសាងសំណុំរឿងបញ្ជូនខ្លួនរួមជាមួយវត្ថុតាងបម្រេីឱ្យការប្រព្រឹត្ដបទល្មេីសទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចាត់ការតាមច្បាប់៕











