គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត​ បណ្ដាលឱ្យស្លាប់អ្នកបេីកបរម្នាក់នៅកន្លែងកេីតហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖​ យោងតាមព័ត៌មានដែ​លបានរាយការណ៍​ នៅថ្ងៃទី២៦ ខែ​តុលា ឆ្នាំ ២០២៥ វេលាម៉ោង០០ និ​ង​០១នាទី នៅលើផ្លូវល្បឿនលឿ​ន​ ត្រង់PK68+300 ស្ថិតនៅក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត១គ្រឿង ម៉ាកHYUNDAI ពណ៍​ស ផ្លាកលេខ​ ភ្នំពេញ​3D-​9​050 បើកបរដោយឈ្មោះ គ្រី វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំ​នៅភូមិ​កោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល​ (ស្លាប់នៅកន្លែ​ងកើតហេតុ)​ ដោយមានអ្នករួមដំណើរ១​នាក់ ឈ្មោះ សៀន សុវណ្ណថាវីន ភេទប្រុស អាយុ​ ១៨ឆ្នាំ រស់នៅភូមិ​កុមារ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រងរបួស​ រថយន្ដបើកបរពីទិសខាងលិចទៅទិសខាងកើតដល់ចំណុចខាងលើ​បានបុកពីក្រោយរថយន្ត១គ្រឿង ម៉ាកHINO ពណ៍បៃតង​ ផ្លាក​លេខ​ព្រះសីហនុ 3A- 0674 មានសណ្ដោងសឺមីរឺម៉កផ្លាក​លេខព្រះសី​ហនុ 4A- 0282 ដោយមានអ្នកបើ​កបរ​ មិនស្គាល់អត្តសញ្ញា​ណមូលហេតុក្រោយកេីតហេតុ​ បានចាក​ចេញពីកន្លែងកេីតហេតុរថយន្ដឋិត​ក្នុងដំណេីរស្របទិសគ្នា ។

លោកវរសេនីយ៍ទោ​ ជុន​ ចន្ទដេត​ អធអធិការនគរបាលស្រុកភ្នំស្រួចបានឱ្តដឹងថា តាម​ការពិនិត្យលេីភស្ដុតាងនិងហេតុ​កា​រណ៍​ អាចមកពីរថយន្ដខាងមុខ​បេីកបរមិនស្របតាមល្បឿនកំណត់​ រីឯរថយន្ដក្រោយមិនគ្រប់គ្រង​ស្ថាន​កា​រណ៍បាន​ ឬអាចងងុយគេង​ឬបាត់ម្ចាស់ការ​ណ៍ ឬមានកា​រភ័ណ្ឌភាំ​ង​ដោយប្រការណាមួយ​។ ចំពោះ
ស​ពបានសពតម្កល់នៅមន្ទីរពេទ្យប​ង្អែកខេត្តកំពង់ស្ពឺ រងចាំប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វេី​បុ​ណ្យតាមប្រពៃ​ណី​ អ្នករបួសម្នាក់ឈ្មោះ សៀន សុវណ្ណថាវីន​ បន្ដព្យា​បាល​ ។

...

ចំពោះមធ្យោបាយបង្កហេតុគ្រោះថ្នាក់​ ២គ្រឿង ធ្ងន់​១​គ្រឿងនិងខូចខាតស្រាលមួយគ្រឿង​ ជំនាញបា​ន
ស​ហការបញ្ជូនមក​ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បីបន្ដនី​តិ​វិធី​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print