ខេត្តកំពង់ស្ពឺ៖ យោងតាមព័ត៌មានដែលបានរាយការណ៍ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង០០ និង០១នាទី នៅលើផ្លូវល្បឿនលឿន ត្រង់PK68+300 ស្ថិតនៅក្នុងភូមិពាមទុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត១គ្រឿង ម៉ាកHYUNDAI ពណ៍ស ផ្លាកលេខ ភ្នំពេញ3D-9050 បើកបរដោយឈ្មោះ គ្រី វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល (ស្លាប់នៅកន្លែងកើតហេតុ) ដោយមានអ្នករួមដំណើរ១នាក់ ឈ្មោះ សៀន សុវណ្ណថាវីន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិកុមារ ឃុំសំពោងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រងរបួស រថយន្ដបើកបរពីទិសខាងលិចទៅទិសខាងកើតដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត១គ្រឿង ម៉ាកHINO ពណ៍បៃតង ផ្លាកលេខព្រះសីហនុ 3A- 0674 មានសណ្ដោងសឺមីរឺម៉កផ្លាកលេខព្រះសីហនុ 4A- 0282 ដោយមានអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណមូលហេតុក្រោយកេីតហេតុ បានចាកចេញពីកន្លែងកេីតហេតុរថយន្ដឋិតក្នុងដំណេីរស្របទិសគ្នា ។
លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធអធិការនគរបាលស្រុកភ្នំស្រួចបានឱ្តដឹងថា តាមការពិនិត្យលេីភស្ដុតាងនិងហេតុការណ៍ អាចមកពីរថយន្ដខាងមុខបេីកបរមិនស្របតាមល្បឿនកំណត់ រីឯរថយន្ដក្រោយមិនគ្រប់គ្រងស្ថានការណ៍បាន ឬអាចងងុយគេងឬបាត់ម្ចាស់ការណ៍ ឬមានការភ័ណ្ឌភាំងដោយប្រការណាមួយ។ ចំពោះ
សពបានសពតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ រងចាំប្រគល់ជូនសាច់ញាតិមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី អ្នករបួសម្នាក់ឈ្មោះ សៀន សុវណ្ណថាវីន បន្ដព្យាបាល ។
ចំពោះមធ្យោបាយបង្កហេតុគ្រោះថ្នាក់ ២គ្រឿង ធ្ងន់១គ្រឿងនិងខូចខាតស្រាលមួយគ្រឿង ជំនាញបាន
សហការបញ្ជូនមក អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដេីម្បីបន្ដនីតិវិធី៕










