ខេត្តពោធិ៍សាត់៖ រថយន្តកុងតឺន័រដឹកទំនិញប្រភេទធុនធំបើកបុកបុរសម្នាក់ ខណៈកំពុងជិះកង់ឆ្លងផ្លូវដួលកិនបែកខួរស្លាប់យ៉ាងអាណោចអាធ័ម។
ករណីគួរឲ្យរន្ធត់នេះកើតឡើតនោវេលាម៉ោង១១ និង១៥នាទីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ នៅត្រង់ចំណុចរង្វង់មូលផ្តិល តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលៀប ក្រុង-ខេត្តពោធិ៍សាត់។
តាមសម្ដីសមត្ថកិច្ចចរាចរណ៍ក្រុងពោធិ៍សាត់បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះកង់តាមបណ្តោយផ្លូវមកដល់ចំណុចកើតហេតុក៏បត់ឆ្លងផ្លូវ ។ លុះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងប្រភេទដឹកទំនិញធុនធំ ពាក់ស្លាកលេខព្រះសីហនុ3A-2426 បើកក្នុងទិកដៅស្របទិសគ្មាមកដល់ចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកជនរងគ្រោះរួចកិចបែកក្បាលចេញខួរស្លាប់យ៉ាងអាណោចអាធ័មតែម្តង ចំណែកអ្នកបើកបររត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ក្រុងបានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង៕
ដោយ៖ ប៉ិនពិន