ខំលោតចូលទឹកបឹងគេចខ្លួននៅតែត្រូវកងរាជអាវុធហត្ថស្រុកល្វាឯមឃាត់ខ្លួនបានដកហូតម៉ាទឹកកក១០កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាល÷ជនសង្ស័យជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនម្នាក់ បានលោតចូលក្នុងទឹកបឹងដើម្បីគេចចេញពីសមត្ថកិច្ចរាជអាវុធហត្ថ តែក៏នៅតែត្រូវកម្លាំងឃាត់ខ្លួនបាន រួមជាមួយវត្ថុតាងគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ១០កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧និង៤៥នាទី ថ្ងៃទី២៦ តុលា ២០២៥ នៅចំណុចផ្លូវគ្រួស ស្ថិតក្នុងភូមិសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកបានប្រាប់ឲ្យ ដឹងថា ជនសង្ស័យមានឈ្មោះ វ៉ា ស៊ីដេត ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ។

សមត្ថកិច្ចកងរាជអាវុធហត្ថបញ្ជាក់បន្ថែមថា ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋថា មានអ្នកចែកចាយគ្រឿងញៀននៅចំណុចកើតហេតុ ភ្លាមនោះ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ បានដឹកនាំកម្លាំង៦នាក់ ចុះទៅដល់ចំណុចខាងលើ ហើយក៏ជួបជនសង្ស័យ ធ្វើការឃាត់និងឆែកឆេរ រកឃើញថ្នាំញៀន ១កញ្ចប់តូច។ ភ្លាមនោះ ជនសង្ស័យបានលោតចូលទៅក្នុងទឹកបឹង តែត្រូវបានកម្លាំងតាមចាប់បាន ហើយបន្តឆែករកឃើញថ្នាំញៀន ៩កញ្ចប់តូចទៀតនៅក្នុងប្រអប់ជ័រពណ៌ខៀវ។

វត្ថុតាងចាប់យករួមមាន ថ្នាំក្រាមសថ្លា សង្ស័យសារធាតុញៀន ១០កញ្ចប់តូច, កែវសម្រាប់ជក់គ្រឿងញៀន ២, ដែកកេះ ១, និងទូរស័ព្ទ ២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កំពុងបំពេញនីតិវិធីនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងបន្តការស្រាវ ជ្រាវ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print