គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥! យានយន្តអគ្គិសនី​នៅកម្ពុជា ​កើនឡើង​ដល់ជាង​ ១ម៉ឺនគ្រឿង​

ចែករំលែក៖

ភ្នំពេញ​៖​ បើតាមលោក ផន រឹម ​អ្នកនាំពាក្យក្រសួងសារធាណការ ​និងដឹកជញ្ជូន​ បានថ្លែង​ថា​ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៥​ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១០ ៥៦៨គ្រឿង ក្នុងនោះរថយន្ត​អគ្គិសនី ៧ ១៨៧​គ្រឿង, ត្រីចក្រយានយន្តអគ្គិសនីចំនួន ៦៧១គ្រឿង និងម៉ូតូអគ្គិសនីចំនួន ២៧​១០​គ្រឿង។ ​

លោកអ្នកនាំពាក្យរូបនេះ​ បានគូសបញ្ជាក់ថា ​បច្ចុប្បន្ន ការអភិវឌ្ឍយានយន្តអគ្គិសនី គឺជានិន្នាការសកល ដែលកំពុងកើនឡើងយ៉ាងលឿន។

សម្រាប់កម្ពុជា ការចុះបញ្ជីយានយន្តអគ្គិសនី​ចាប់ផ្តើមក្នុងអំឡុងឆ្នាំ២០១៨ ដែលកាលណោះមានរថយន្តអគ្គីសនីតែ១គ្រឿងគត់​ដែលបានចុះបញ្ជីនៅ​ក្រសួងសាធារណការ និងដឹកជញ្ជូន។
ចាប់ពីពេលនោះមក ការចុះបញ្ជីយានយន្តអគ្គិសនីមានកំណើនជារៀងរាល់ឆ្នាំ ដូចនឹងនិន្នា​ការ​កំណើន​យានយន្តអគ្គិសនីលើសកលលោកដែរ។

ការប្រើប្រាស់យានយន្តអគ្គិសនី​នឹងចូលរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ស្របពេលដែលកម្ពុជាបានប្តេជ្ញាសម្រេចឱ្យបានអព្យាក្រឹតកាបូន​នៅឆ្នាំ២០២៥០។

គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០ គឺជាត្រីវិស័យ និងជាឧបករណ៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការតម្រង់ទិស និងជំរុញការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា។

រាជរដ្ឋាភិបាលផ្តល់សេរីភាព និងជម្រើសកាន់តែសំបូរបែប សម្រាប់ការប្រើប្រាស់យានយន្ត ដើម្បីសម្រួលការធ្វើដំណើរ ដឹកជញ្ជូនទំនិញ និងសេវាកម្មផ្សេងៗ។ ជាក់ស្តែង អត្រានៃការប្រើប្រាស់យានយន្តកើនយ៉ាងខ្លាំង ជាពិសេសទោចក្រ​យានយន្ត និងរថយន្ត។

...

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ បានបន្តថា អត្ថប្រយោជន៍នៃការប្រើប្រាស់យានយន្តអគ្គិសនី ដូចជា ការកាត់បន្ថយការបំភាយឧស្ម័នកាបូនិក និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុតាមរយៈ​ការកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ធនៈដែលជាប្រភពនៃការបំភាយ​ឧស្ម័នផ្ទះកញ្ចក់ដ៏ចម្បង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print