ស្លាប់ ៩នាក់ បាត់ខ្លួន៥នាក់ដោយគ្រោះទឹកជំនន់នៅវៀតណាម

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ជន់លិចតំបន់ជាច្រើន ។ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងនៅថ្ងៃពុធនេះថា ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបំបែកកំណត់ត្រា បានឆក់យកជីវិតមនុស្សយ៉ាងហោច៩នាក់ និងធ្វើឱ្យ៥នាក់ផ្សេងទៀតបាត់ខ្លួន នៅតំបន់ភាគកណ្តាលប្រទេស។
៦នាក់ក្នុងចំណោមអ្នកស្លាប់ គឺស្ថិតនៅទីក្រុង Danang និងទីក្រុងបុរាណ Hoi An។ ក្រៅពីផ្តាច់ជីវិតមនុស្ស គ្រោះទឹកជំនន់ ក៏បានបង្កការលិចលង់ផ្ទះសម្បែងសរុបរហូតដល់ជាង ១០៣ ០០០ខ្នងផងដែរ ភាគច្រើននៅទីក្រុង Hue និង Hoi An។ កាលពីថ្ងៃអង្គារផ្នែកមួយចំនួននៃទីក្រុងទាំងពីរ បានទទួលរងភ្លៀងធ្លាក់កម្រិតលើស១០០០មីលីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោង ដែលជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមក។
វៀតណាម ជាប្រទេសមួយងាយរងគ្រោះពីការវាយប្រហារដោយព្យុះនិងទឹកជំនន់អាក្រក់ៗ ដែលជារឿយៗបានបង្កការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ព្រមទាំងផ្តាច់ជីវិតមនុស្ស ជាពិសេសអំឡុងរដូវកាលព្យុះចាប់ពីខែមិថុនា ដល់ខែតុលា រៀងរាល់ឆ្នាំ។ បើតាមការព្យាកររបស់ទីភ្នាក់ងារឧតុនិយមវៀតណាម ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅលើតំបន់ភាគកណ្តាលប្រទេសសម្រាប់រយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត៕ ដោយធីរីណា

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print