នគរបាលជាតិ​កម្ពុជា​-វៀតណាម​ ដាក់ចេញនូវយន្ដការឆ្លើយតបឱ្យមានប្រសិទ្ធភាពរាល់ប្រភេទបទល្មើស ដែលមានកំណើននៅក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាពនៃប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ យោងតាម​អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ​ បានឱ្យដឹងថា​ ដោយមានការអនុញ្ញាតពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធទី២៩ ខែតុលា ឆ្នាំ២០២៥នេះ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយ​ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ដ្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

ជំនួបនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ក្នុងគោលបំណងត្រួតពិនិត្យ​ បូកសរុបការងារ និងវាយតម្លៃសភាពការណ៍សន្ដិសុខ សណ្តាប់ធ្នាប់​ សំដៅដាក់ចេញនូវវិធានការសមស្របបន្ថែមទៀត​ ដេីម្បីពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់នៃក្រសួងមហាផ្ទៃ​ និងក្រសួងនគរបាលវៀតណាម​ កាន់តែល្អប្រសើររឹងមាំ​ និងមានប្រសិទ្ធភាព។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូក្រសួងនគរបាលវៀតណាម នឹងបន្ដជួបពិភាក្សាការងារជាមួយបណ្ដាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងស្នងការរាជធានី-ខេត្តមួយចំនួន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសំដៅរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

ក្នុងជំនួបនោះ លោកនាយឧត្តមសេនីយ៍ ស ថេត និងលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង បានផ្លាស់ប្ដូរមតិយោបល់ជាមួយគ្នា ព្រមទាំងដាក់ចេញនូវយន្ដការឆ្លើយតបឱ្យមានប្រសិទ្ធភាពរាល់ប្រភេទបទល្មើស ដែលមានកំណើននៅក្នុងតំបន់ និងធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខ សុវត្ថិភាពនៃប្រទេសទាំងពីរ៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print