Update÷ កូនៗដឹកឪពុកឈឺទៅពេទ្យ ជ្រុលចង្កូតធ្លាក់ទាំងឡាន​ និងមនុស្ស​ចូលទឹកទន្លេមេគង្គ ស្លាប់ម្នាក់ បាត់ខ្លួន ២នាក់

ចែករំលែក៖

ខេត្តកំពង់ចាម​ ៖ គ្រួសារមួយដែលមានឪពុកឈឺ​កូន​ៗ​ព្រួយបារម្ភ​ក៏​ប្រញាប់​លើកដាក់​លើ​រថយន្ត​ទួ​រី​ស១គ្រឿង ហើយមានមនុស្សជិះ ៥នាក់ ដោយ​ធ្វើដំណើរ​​ចេញពី​មូលដ្ឋាន​ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដើម្បី​យក​ឪពុក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ ប៉ុន្តែ​ជា​​គ្រោះ​អកុសល​រថយន្ត​បាន​បើក​មក​ដល់​ចំណុច​ផ្លូវ​កោង​យក​ចង្កូត​មិន​ទាន់​ជា​ហេតុ​បណ្ដាល​ឱ្យ​រអិល​ធ្លាក់​ពីលើ​ច្រាំង​ចូល​ទឹកទន្លេ​មេគង្គ នៅ​ចំណុច​ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បណ្តាលឱ្យស្លាប់ម្នាក់ បាត់ខ្លួន ២នាក់ និងរួចផុតពីគ្រោះថ្នាក់ចំនួន២នាក់ ។

គិត​រហូត​មក​ដល់​វេលា​ម៉ោងជាង​៣​រសៀល​ថ្ងៃ​ទី​២៩​ ខែ តុលា ឆ្នាំ​២០២៥ នេះ ទាំង​រថយន្ត​និង​មនុស្ស​២​នាក់​រក​ពុំ​ទាន់​ឃើញនៅឡើយ​ ទោះបី​ជា​យ៉ាងណា​អាជ្ញាធរ​ស្រុក​និង​សមត្ថកិច្ច​បាន​ខ្នះខ្នែង​ជួល​ទូក​ខ្មែរ​ស្លា​ម​តាម​ស្វែងរក​បន្ត​ទៀត​។

លោក​វរៈសេនីយ៍ឯក​ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​ ឲ្យ​ដឹង​ថា​ រថយន្ត​១គ្រឿង​នេះ​ជិះ​​ជា​លក្ខណៈ​គ្រួសារ​ដោយ​ក្នុង​នោះ​មាន​គ្នា​ចំនួន​៥នាក់ ស្រប​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១០​និង​១១​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៥ ​រថយន្ត​នោះ​​បាន​បើក​ធ្លាក់​ចូល​ទឹកទន្លេ​មេគង្គ​នៅ​ចំណុច​កែង​ភូមិ​ជ័យ ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ ហើយ​នៅក្នុង​រថយន្ត​មាន​មនុស្ស​០៥​នាក់ ក្នុង​គោលបំណង​យក​ឪពុក​ដែល​មាន​ជំងឺ​ដោយ​ពិសាបាយ​មិន​បាន​ រយៈពេល​បី​ថ្ងៃ​មក​ហើយ ក្នុង​គោលបំណង​ឆ្ពោះទៅ​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​តែ​ពុំ​ទាន់​ដល់​ផង​ក៏​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​​បត់ចង្កូត​មិនទាន់ធ្លាក់​ចូល​ទន្លេ​ធ្វើ​ឲ្យ​មនុស្ស​ទាំង​៥នាក់​នោះ​ត្រូវ​បាន​ឈ្លក់ទឹក​ ​​ដោយអ្នកខ្លះ​​​ស្រ​វេ​ស្រវា​ប្រឹង​ហែល​ឡើងគោក​ទាន់​ពេល និង​ខ្លះ​ទៀត​ត្រូវ​បាន​ពលរដ្ឋ​នាំ​គ្នា​ជួយ​សង្គ្រោះ​។

អធិការ​នគរបាល​ស្រុក​ស្រី​សន្ធរ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​ហេតុការណ៍​នេះ​កើតឡើង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​បាន​រាយការណ៍​ជូន​រូប​លោក​ ភ្លាម​ៗ​នោះ​ក៏​បាន​ចេញដំណើរ​មក​កាន់​កន្លែង​កើតហេតុ​រួម​ជាមួយ​លោ​កបិន ឡា​ដា អភិបាលស្រុក​ស្រី​សន្ធរ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​សង្គ្រោះ​មនុស្ស​ដែល​ជាប់​ក្នុង​រថយន្ត​ដែល​កំពុង​លេច​ចូល​ក្នុង​ទឹកទន្លេ​។​

សូម​បញ្ជាក់​ថា​មនុស្ស​៥​នាក់​ដែល​នៅ​លើ​រថយន្ត​នោះ​ក្នុង​នោះ​រួម​មានឈ្មោះ​ដូច​ខាងក្រោម​÷

១.​ឈ្មោះ ទ្បេ​ង ពៅ អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ អ្នក​បើកបរ (បាន​​រួចផុតពីគ្រោះថ្នាក់​)

២-ឈ្មោះ យ៉េ​វ ម៉ា​ប់ ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូង​(ត្រូវជាឪពុក បាន​បាត់​ខ្លួន​)

៣-​ឈ្មោះ ម៉ា​ប់ សុខ​មី ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​ថ្ម​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​(​បាត់​ខ្លួន​)

៤-ឈ្មោះ ម៉ា​ប់ គ​ន្ធា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​ថ្ម​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​(​បានស្លាប់ពេល​យក​បាន​មក​លើ​គោក)

និង៥-​ឈ្មោះ ម៉ា​ប់ រស្មី ភេទ​ប្រុស អាយុ​៣១ រស់នៅ​ភូមិ​ថ្ម​ពេជ្រ ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​(​​រួចផុតពីគ្រោះថ្នាក់​) ។

បច្ចុប្បន្ន​ក្រោម​ការ​ដឹកនាំ​របស់​លោក​អភិបាលស្រុក​បាន រក​អ្នកជំនាញ​មុជទឹក​ដើម្បី​រុករក​រថយន្ត​និង​មមនុស្ស ២​នាក់​ដែល​បាត់​ខ្លួន​។ គិត​រហូត​មក​ដល់​វេលា​ម៉ោង​២​រសៀល តែ​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ​ទោះជា​យ៉ាង ណា​ក៏​ដោយ​លោក​អភិបាលស្រុក​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​កំពុង​តែ​សះ​ស្វែង​តាម​រក​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ពីរ​នាក់​សន្និដ្ឋាន​ថា​ស្លាប់​។

វត្តមាន​អភិបាលស្រុក​លោក​អធិការ​នគរបាល​ស្រុក​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​កំពុង​តែ​ជួល​ទូក​ដើម្បី​ស្វះស្វែង​តាម​រក​​ជនរងគ្រោះ​​ដែល​បាត់​ខ្លួន​ពីរ​នាក់​នោះ​យ៉ាង​សស្រាក់​សស្រាំ ។ តាម​ព័ត៌មាន​ចុង​ក្រោយ​នៅ​វេលា​ម៉ោងជាង 3 រសៀល​ថ្ងៃដដែលនេះ រថយន្ត​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ទឹកទន្លេ​ចម្ងាយ​ពី​ច្រាំង​ប្រមាណ​៣០​ម៉ែត្រ​កំពុង​តែ​អូស​យក​មក​ដើម្បី​ស្ទូច​ទាញ​យក​មក​ឡើង​លើគោក ​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print