ក្លឹប Paris St Germain បានប្រកាសប្រាក់ចំណូលក្នុងរដូវកាល ២០២៤-២០២៥ រហូតដល់ជិត១ពាន់លានដុល្លារ

ចែករំលែក៖

ក្លឹបយក្សរបស់បារាំង Paris St Germain បានប្រកាសប្រាក់ចំណូលក្នុងរដូវកាល ២០២៤-២០២៥ ចំនួន ៨៣៧ លានអឺរ៉ូ (៩៧៦,១១ លានដុល្លារ) នេះបើតាមម្ចាស់ជើងឯក Champions League បានប្រកាសនៅក្នុងលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេកាលពីថ្ងៃអង្គារ។

PSG ដែលជាចំណាត់ថ្នាក់លេខ 3 នៅ Deloitte Football Money League ក្នុងខែមករា បានយកឈ្នះលើប្រាក់ចំណូលពីមុនរបស់ពួកគេដែលមានចំនួន ៨០៦ លានអឺរ៉ូ។

ក្លឹបជើងឯក Ligue 1 រកបានចំណូលពីពាណិជ្ជកម្មចំនួន ៣៦៧ លានអឺរ៉ូ និង ១៧៥ លានអឺរ៉ូពីប្រាក់ចំណូលប្រចាំថ្ងៃ ។

រដូវកាល ២០២៤-២០២៥ គឺជារដូវកាលមួយកត់ត្រាក្នុងសៀវភៅប្រវត្តិសាស្ត្រ ខណៈដែល PSG បានឈ្នះជើងឯក Champions League ជាលើកដំបូងរបស់ពួកគេ បូករួមទាំងគ្រងជើងឯក Ligue 1, French Cup និង Trophee des Champions មុនពេលចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រ Club World Cup ។

PSG បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះបង្ហាញពីភាពចាស់ទុំនៃគម្រោងចាប់តាំងពីការមកដល់នៃម្ចាស់ភាគហ៊ុនសំខាន់របស់ខ្លួន QSI និងបញ្ជាក់ពីភាពរឹងមាំនៃគំរូសេដ្ឋកិច្ចរបស់ក្លឹប ដែលឥឡូវនេះស្ថិតក្នុងចំណោមជោគជ័យបំផុតនៅក្នុងពិភពលោក” ។

...

ក្រុមហ៊ុន Qatar Sports Investments (QSI) បានកាន់កាប់ក្លឹបនេះក្នុងឆ្នាំ ២០១១៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print