ខេត្តបាត់ដំបង៖ ស្ត្រីអាយុ៣០ឆ្នាំបានសុំឪពុកទៅហាត់ប្រាណ ប៉ុន្តែបែរជាទៅលោតពីលើស្ពានស្លាកែត ចុះទឹកដើម្បីសម្លាប់រហូតបានសម្រេច ដោយគ្មានអ្នកណាឃើញទាន់ និងជួយទាន់ពេលវេលានោះឡើយ ។
ករណីនេះបានភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានស្លាកែត ក្រុមទី៤០ ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះឈ្មោះ ឌិន ស្រីនាង អាយុ៣០ឆ្នាំ ទីលំនៅផ្ទះលេខ65 ក្រុមទី5 ភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង នាវេលាម៉ោង៤ទៀបភ្លឺបានសុំឪពុកថា ចេញទៅហាត់ប្រាណ ។ ប៉ុន្តែពុំដឹងមូលហេតុអ្វីនោះទេ ស្រាប់តែជនរងគ្រោះមកលោតទឹកសម្លាប់ខ្លួនទៅវិញ ។
ឪពុកស្ត្រីរងគ្រោះនិយាយប្រាប់សមត្ថកិច្ចថា កូនស្រីបស់លោក បានសុំមកហាត់ប្រាណម៉ោងប្រមាណ 4ទៀប ភ្លឺ តែគាត់(ឪពុក)មិនទុកចិត្ តក៏ជិះម៉ូតូមកតាម ពេលមកដល់កណ្តាលស្ពាន ស្រាប់តែឃើញស្បែកជើងកូនស្រីរបស់គាត់មួយគូនៅទីនោះ ទើបគាត់ស្រែកសួរអ្នកក្បែរនោះ គេបានប្រាប់ថា ឮស្នូរគ្រាំ ដោយមិនដឹងថាជាមនុស្សលោតទឹក ឬគេចោលសំរាមនោះឡើយ ។
ក្រោយធ្វើកោលស្យវិច័យ សមត្ថកិច្ចបញ្ជាក់ថា ពិតជាករណីលោតទឹកសម្លាប់ខ្លួនប្រាកដមែន ។ បច្ចុប្បន្ន សាកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ថាច់ យ៉ាត