អតីតមន្ត្រីរដ្ឋាករទឹកខេត្តស្ទឹងត្រែងធ្វើអត្តឃាតអារ.កស្លាប់ចោលប្រពន្ធ៤នាក់និងកូន៩នាក់ សង្ស័យជំពាក់បំណុលគេច្រើន

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសវ័យចំណាស់ម្នាក់ដែលគេដឹងថា គឺជាអតីតមន្ត្រីរដ្ឋាករទឹកស្វយ័តខេត្តស្ទឹងត្រែងនោះ នៅគ្រានេះត្រូវគេនិយាយថា គាត់បានសម្រេចចិត្តអារ.កធ្វើអត្តឃាតខ្លួនឯងនៅក្នុងបន្ទប់ដេក ដោយបានបន្សល់ទុកនូវប្រពន្ធ៤នាក់ និងកូនប្រុសស្រី៩នាក់ រួមជាមួយនឹងការសរសេរពាក្យបណ្តាំនៅលើជញ្ជាំង ទុកឲ្យប្រពន្ធនិងកូននោះថែមទៀត។

ហេតុការណ៍ធ្វើអត្តឃាតដោយអារ.កនឹងកាំបិតចុងស្រួច របស់អតីតមន្ត្រីរដ្ឋាករទឹករូបនោះ ត្រូវសមត្ថកិច្ចនិយាយថា បានកើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ នៅបន្ទប់ដេកក្នុងផ្ទះរបស់ខ្លួន នៅចំណុចផ្លូវបំបែក ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ប្រធានការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រខេត្ត លោកវរៈសេនីយ៍ឯកអ៊ុក មឿន បានបា្រប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសន ដន អាយុ៦៧ឆ្នាំ មានមុខរបរជាអ្នកតបណ្តាញទឹក មានប្រពន្ធ៤នាក់ និងកូនប្រុសស្រី៩នាក់ ប៉ុន្តែបច្ចុប្បន្នរស់នៅជួបជុំគ្នាជាមួយប្រពន្ធ២នាក់ក្បែរផ្ទះជិតគ្នា នៅភូមិឃុំកើតហេតុខាងលើ។ លោកអ៊ុក មឿន បានបន្តឲ្យដឹងទៀតថា ជនរងគ្រោះបានធ្វើអត្តឃាតនៅក្នុងបន្ទប់ដេករបស់ខ្លួន ដោយអារកនឹងកូនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗនៅគ្រានោះទៅ ។ លោកថា នៅក្រោយការពិនិត្យសាកសពរួច សមត្ថកិច្ចបានរកឃើញស្លាកស្នាមរបួស១កន្លែង និងលិខិតបណ្តាំ១សរសេរនៅលើជញ្ជាំងនោះថែមទៀត ដូច្នេះ នគរបាលជំនាញបានសន្និដ្ឋានថា បុរសនេះពិតជាបានធ្វើអត្តឃាត ដោយអារកនឹងកូនកាំបិតសម្លាប់ខ្លួនឯងយ៉ាងពិតបា្រកដ។

ស្នងការរងទទួលបន្ទុកការិយាល័យនគរបាលកណ្តាលព្រហ្មទណ្ឌខេត្ត លោកឧត្តមសេនីយ៍ត្រី ហម ប៊ុនធែល បានឲ្យដឹងថា នៅបន្ទាប់ពីកម្លាំងនគរបាលជំនាញខេត្ត បានធ្វើការត្រួតពិនិត្យ កោសល្យវិច័យ មានគ្រូពេទ្យបង្អែកខេត្តចូលររួមផងនោះ និងក្រោមការដឹកនាំចុះពិនិត្យ ពីលោកស្រីស៊ុន យ៉ឺត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ព្រមទាំងមានការអះអាងពីក្រុមគ្រួសារ នៃសព។ នគរបាលខេត្តសន្និដ្ឋានថា ករណីខាងលើនោះ គឺជាការធ្វើអត្តឃាតដោយខ្លួនឯងពិតបា្រកដមែន ព្រោះនៅគ្រានោះ សមត្ថកិច្ចនគរបាល បានរកឃើញមូលហេតុដែលគួរឲ្យសង្ស័យជាច្រើន មានដូចជា ១.សពកន្លងមកមានប្រពន្ធរហូតដល់ទៅ៤នាក់ និងកូន៩នាក់ បច្ចុប្បន្ន ប្រពន្ធរស់នៅជុំគ្នា២នាក់ រស់នៅផ្ទះជិតគ្នាមានចម្ងាយប្រហែល២៥ម៉ែត្រប៉ុណ្ណោះ ២.មានជំពាក់បំណុលអ្នកដទៃនិងធនាគារជាច្រើន ៣.នៅលើជញ្ជាំងក្តារក្នុងបន្ទប់ដេកមានសរសេរដោយផ្ទាល់ដៃនូវពាក្យ បណ្តាំថា «ម៉ែចេន ចែកដីឲ្យកូន ចែកដីឲ្យប្អូនផងណាចឹង» និង៤.អាចខឹងកូនដោយសន្យាក្នុងការលក់ដីថា បានប្រាក់យកមកសងបំណុលមួយចំនួន តែកូនចេះតែសន្យាថាថ្ងៃនេះថ្ងៃនោះមិនចេះចប់។

លោកថា ក្រោយពីបានពិនិត្យសពរួចបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

steng-2 steng-1 steng-5 steng-4 steng-3

ដោយ៖ វុទ្ធ ឦសាន

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print