អាមេរិកពង្រីកការដាក់ទណ្ឌកម្ម​ រុស្ស៊ីគំរាមតបតវិញ

ចែករំលែក៖

រដ្ឋាភិបាលទីក្រុងមូស្កូ បានគម្រាំថា និងតបតវិញទៅលើទីក្រុងវ៉ាស៊ីនតោន ដែលបានបង្កើនការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុននិងឯកជនរុស្ស៊ី។

សារព័ត៌មាន RT កាលពីថ្ងៃទី០៧ ខែកញ្ញា បានផ្សាយថា រុស្ស៊ីបញ្ជាក់ថាអាមេរិកបានពង្រីកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឯកជនរបស់រុស្ស៊ី និងបុគ្គលមួយចំនួន មិនសមស្រប់ទៅនឹងកិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរបានលើកឡើងនៅក្នុងកិច្ចប្រជុំ G-20 ក្នុងប្រទេសចិន។

ការពង្រីកដាក់ទណ្ឌកម្មរបស់អាមេរិកគឺផ្ទុយទៅនឹងអ្វីដែលបានពិភាក្សាគ្នារបស់មេដឹកនាំទាំងពីរ។ កាលពីថ្ងៃទី០៦ ខែកញ្ញា ក្រសួងពាណិជ្ជកម្មអាមេរិកបានប្រកាសពង្រីកបញ្ជីឈ្មោះក្រុមហ៊ុន និងឯកជនរុស្ស៊ី ស្ថិនក្នុងបញ្ជីខ្មៅដាក់ទណ្ឌកម្ម ដោយសារតែបានពាក់ព័ន្ធនិងវិបត្តិនៅអ៊ុយក្រែន។

កាលពីដើមខែកញ្ញា ក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រកាសដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀតពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន កាន់តែតានតឹងនាពេលកន្លងមកថ្មីៗ ។

តាមការប្រកាស អាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុមហ៊ុនរុស្ស៊ីចំនួនពីរទៀត គឺក្រុមហ៊ុនសាងសង់ស្ពាន Mostotrest និង SGM-Most ដែលកំពុងតែសាងសង់ស្ពាន់តភ្ជាប់តំបន់គ្រីមៀ និងរុស្ស៊ី ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនសាខារបស់ Gasprom រុស្ស៊ីក៏ទទួលរងការដាក់ទណ្ឌកម្មបន្ថែមនេះដែរ ។ ជាមួយគ្នានោះ អឺរ៉ុបក៏បានពន្យារពេលដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីបន្ថែម៦ខែទៀត ។

កន្លងមកអធិការបតីអាល្លឺម៉ង លោកស្រី  Angela Merkel បានប្រកាសថា អាល្លឺម៉ង មានបំណងចង់លុបចោលទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី នៅពេលដែលមានការរីកចំរើនក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk នៅភាគខាងកើតអ៊ុយក្រែន ។

ដើម្បីតបតនឹងការដាក់ទណ្ឌកម្មរបស់លោកខាងលិច ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌឺមៀពូទីន បានចុះហត្ថលេខា ពន្យារពេលនាំចូលស្បៀងអាហារពីអឺរ៉ុបបន្តទៀត ក្នុងនោះមានវិស័យកសិកម្ម ។ តាមច្បាប់រុស្ស៊ីនឹងពន្យារពេលនាំចូលពីអឺរ៉ុបរហូតដល់បំណាច់ឆ្នាំ២០១៧ ដើម្បីធានាដល់សន្តិសុខរបស់រុស្សី ៕

2 3 1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print