លោក វង សូត ជួបសំណេះសំណាល ជាមួយ ឯកឧត្តមប្រធានក្រុមប្រឹក្សាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន

ចែករំលែក៖

សាធារណរដ្ឋអាស៊ែបៃហ្សង់ ៖ ឆ្លៀតក្នុងឱកាសនៃការចូលរួមសន្និសីទសភាអន្តរជាតិ ដើម្បីរំលឹកខួបលើកទី៣០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋអាស៊ែបៃហ្សង់ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោក វង សូត អនុប្រធានទី២រដ្ឋសភា បានជួបសំណេះសំណាល ជាមួយ លោក Ahmed Aljarwan ប្រធានក្រុមប្រឹក្សាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន។

លោកអនុប្រធានទី២រដ្ឋសភា បានកោតសសើរចំពោះតួនាទីយ៉ាងសំខាន់នៃក្រុមប្រឹក្សាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន ក្នុងការរួមចំណែកថែរក្សាសន្តិភាព និងសុខដុមណីយកម្មរបស់មនុស្សជាតិ។

ក្នុងនាមរដ្ឋសភាកម្ពុជា លោកបានអរគុណ លោក Ahmed Aljarwan ដែលបានគាំទ្រសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីសន្តិភាព និងភាពអត់ឱន កាលពីឆ្នាំ២០២៤ កន្លងទៅ ដោយទទួលបានសមិទ្ធផលយ៉ាងល្អប្រសើរ នោះគឺ “ធម្មនុញ្ញសន្តិភាព សកល” និងជាពិសេសបានប្រគល់មេដាយសន្តិភាព ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថែមទៀតផង។

លោក Ahmed Aljarwan បានកោតសរសើរសភាកម្ពុជាដែលបានបង្ហាញឆន្ទៈមោះមុត និងតួនាទី ដ៏សំខាន់ ក្នុងការរួមចំណែកថែរក្សាសន្តិភាពតាមរយៈការចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងដំណើរការស្វែងសន្តិភាព និងការ ស្តារកសាងប្រទេសជាតិ ហើយគោលការណ៍ទាំងនេះគឺមានចែង នៅក្នុងធម្មនុញ្ញសន្តិភាពសកល ផងដែរ។

លោក Ahmed Aljarwan បានជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាមគ្គុទេ្ទសក៍សន្តិភាព ដែលសក្តិសមទទួលបាន មេដាយសន្តិភាពនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print