រថយន្តហាយឡែនឌ័របុកទ្រូងផ្លូវជាតិលេខ២ រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តហាយឡែនឌ័រទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យអ្នកបេីកបររងរបួស កាលពីវេលាម៉ោង ០៥:២០ នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥នៅតាមបណ្តោយផ្លូវជាតិលេខ២ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យថឹងថា មុនកេីតហេតុ គេឃេីញរថយន្តហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-3880 បេីកបរដោយបុរសម្នាក់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុ ទំនងចង់ទៅឆ្វែងតិច .ស្ដាំតិច ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងធ្វេីឲ្យអ្នកបេីកបរបោកក្បាលកញ្ចក់រថយន្តរងរបួសផងដែរ ។

...

ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ សហការណ៍ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់កន្លែងកើតហេតុ វាស់វែង បញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យ ដោយវត្ថុតាងរក្សារទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោគស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ សមត្ថកិច្ចជំនាញក៏បានបញ្ចាក់ទៀតថា មូលហេតុមកពី អ្នកបើកលឿនខ្វះការប្រុងប្រយ័ត្ន ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print