រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៥ របស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានអញ្ជើញចូលរួមពី លោក លោកស្រី​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអគ្គនាយក លោកស្រី​អគ្គាធិការ លោក-លោកស្រីអគ្គនាយករង អគ្គាធិការរង ប្រធាននាយកដ្ឋាន-វិទ្យាស្ថានអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន ប្រធាន និងអនុប្រធានមន្ទីរ ព្រមទាំងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ​ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

កិច្ចប្រជុំប្រចាំខែនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ក្រោមរបៀបវារៈរួមមាន៖
១. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមវេទិកាពិភពលោករបស់កម្មវិធីពង្រឹងសមាហរណកម្មពាណិជ្ជកម្ម (EIF Global Forum) ស្ដីពី “Accelerating Impact: On the Roadto EIF Phase Three” និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
២. របាយការណ៍ស្តីពីលទ្ធផលនៃការចូលរួមពិព័រណ៍ ANUGA 2025 នៅទីក្រុង Cologne ប្រទេសអាល្លឺម៉ង់ និងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ នៅទីក្រុងអូសាកា ប្រទេសជប៉ុន
៣. របាយការណ៍ស្ដីពីវឌ្ឍនភាពការងារត្រៀមចូលរួមក្នុងកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីយ៉េ ដែលគ្រោងនឹងរៀបចំឡើងនាថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរដ្ឋធានីអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ
៤. បញ្ហាផ្សេងៗ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print