នគរបាលក្រុងអរិយក្សត្រស្រាវជ្រាវកំណត់មុខសញ្ញាប្រព្រឹត្តមានចំនួន ០៨នាក់ឃាត់ខ្លួនចំនួន ០៤នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ ព័ត៌មាន ផ្កាយព្រឹក ដែលបានផ្សព្វផ្សាយសកម្មភាពវីដេអូ បង្ហោះម៉ូតូ និងមានសរសេរភ្ជាប់ជាមួយខ្លឹមសារថា៖ ឈប់ទៅក្មួយៗ អាណិតឪពុកម្តាយ អុំស្គាល់ខ្លះហើយ អ្នកព្រែកលួង ព្រែកអំពិល។

អនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍ អគ្គស្នង ការនគរបាលជាតិ និងលោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងអរិយក្សត្រ ស្រាវ ជ្រាវករណីខាងលើជាបន្ទាន់៖

ក្រោយទទួលបានបទបញ្ជា និងព័ត៌មានរួចនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ សហការជាមួយកម្លាំងម៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកលួង បានធ្វើស្រាវ ជ្រាវកំណត់មុខសញ្ញាប្រព្រឹត្តមានចំនួន ០៨នាក់ ឃាត់ខ្លួនចំនួន ០៤នាក់​ យកមកសាកសួរមានឈ្មោះដូចខាងក្រោម៖

១.ឈ្មោះ ភស្ត័ សំណាង ភេទប្រុស អាយុ១.៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ មានទីលំនៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។​
២.ឈ្មោះ ហួត វិសាល អាយុ១.៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។​
៣.ឈ្មោះ ឆន ចំរើន ភេទប្រុស អាយុ១.៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ មានទីលំនៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។​
៤.ឈ្មោះ ឌី​ ម៉េងហុង ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩​ មានទីលំនៅភូមិព្រែកក្របៅទី១ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។​

...

ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ បានធ្វើការអប់រំ និងឱ្យអាណាព្យាបាលមកធានាយកទៅអប់រំបន្ត។ ចំណែកមធ្យោបាយម៉ូតូដែលបានធ្វើសកម្មភាពបង្ហោះ រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ រយៈពេល៣ខែ។ ដោយឡែក មនុស្សចំនួន៤នាក់ទៀតបានគេចខ្លួន កម្លាំងជំនាញកំពុងស្រាវជ្រាវរកដើម្បីយកមកអប់រំបន្តទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print