លោក ត្រាំ ប្រកាសថា នៅខែមេសាឆ្នាំ២០២៦ នឹងបំពេញទស្សនកិច្ចប្រទេសចិន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែតុលា ឆ្នាំ ២០២៥ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយបន្ទាប់ពីជួបប្រធានាធិបតី ស៉ី ជីនពីង ថាលោកមានគម្រោងទៅទស្សនកិច្ចនៅប្រទេសចិន ក្នុងខែមេសា ឆ្នាំ២០២៦។

នៅលើយន្តហោះ Air Force One ពេលចាកចេញពីកូរ៉េខាងត្បូង លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំនឹងទៅប្រទេសចិន នៅខែមេសា ហើយគាត់នឹងមកទីនេះ (អាមេរិក) នៅពេលណាមួយបន្ទាប់ពីនោះ អាចនៅរដ្ឋ Florida, Palm Beach ឬ Washington DC»។
លោក ត្រាំ ធ្លាប់ទៅជួបលោក ស៉ី នៅទីក្រុងប៉េកាំង កាលខែវិច្ឆិកា ឆ្នាំ២០១៧ ជាទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន អំឡុងអាណត្តិទី១។ នៅឆ្នាំ២០១៩ មេដឹកនាំទាំងពីរបានជួបគ្នាខាងក្រៅកិច្ចប្រជុំកំពូល G20 ក្នុងប្រទេសជប៉ុន។ នៅថ្ងៃព្រហស្បតិ៍នេះ លោក ត្រាំ និងលោក ស៉ី បានជួបគ្នាជាថ្មីក្នុងប្រទេសកូរ៉េខាងត្បូង ដោយសម្រេចបាននូវការបញ្ចុះពន្ធគយអាមេរិកសម្រាប់ចិន ហើយជាថ្នូរ ទីក្រុងប៉េកាំង យល់ព្រមបន្តទិញសណ្តែកសៀងអាមេរិក និងផលិតផលកសិកម្មដទៃទៀតឡើងវិញក្នុងបរិមាណច្រើន ព្រមទាំងលុបចោលការរឹតត្បិតលើការនាំចេញរ៉ែកម្រដ៏សំខាន់៕ ដោយធីរីណា

...

រូបថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print