ស្លាប់កើនដល់១៣នាក់ និង១១នាក់បាត់ខ្លួន ដោយគ្រោះទឹកជំនន់នៅវៀតណាម

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ បានផ្សាយថា នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលវៀតណាម បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានវាយប្រហារតំបន់ភាគកណ្តាលប្រទេស បានកើនដល់យ៉ាងហោច១៣នាក់ ហើយមនុស្ស១១នាក់ផ្សេងទៀតបាត់ខ្លួន។

ទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតបំបែកកំណត់ត្រា បានជន់លិចមួយផ្នែកធំនៃតំបន់ភាគកណ្តាលប្រទេសវៀតណាម
អស់រយៈពេលប៉ុន្មានថ្ងៃមកហើយ ខណៈទីក្រុង Hue និង Hoi An រងគ្រោះធ្ងន់ជាងគេ។ មកទល់ពេលនេះ ភាគច្រើននៃទីក្រុងទាំងពីរ បន្តស្ថិតនៅក្រោមផ្ទៃទឹកនៅឡើយ ដោយមានលំនៅដ្ឋានមួយចំនួន ត្រូវទឹកជន់លិចខ្ពស់ផុតដំបូល។
ក្រៅពីឆក់យកជីវិតមនុស្ស ទឹកជំនន់ដ៏អាក្រក់នេះ បានជន់លិចផ្ទះសម្បែងសរុបច្រើនជាង១១៦ ០០០ខ្នង និងផ្ទៃដីដំណាំខ្ទង់ ៥០០០ហិកតា បំផ្លិចបំផ្លាញផ្លូវថ្នល់ និងផ្លូវដែកជាច្រើនខ្សែ ព្រមទាំងកាត់ផ្តាច់ចរាចរណ៍ និងការផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន។
វៀតណាម ជាប្រទេសមួយងាយរងគ្រោះ ពីការវាយប្រហារដោយព្យុះនិងទឹកជំនន់អាក្រក់ៗ ដែលជារឿយៗបានបង្កការខូចខាតទ្រព្យសម្បត្តិធ្ងន់ធ្ងរ ព្រមទាំងផ្តាច់ជីវិតមនុស្ស ជាពិសេសអំឡុងរដូវកាលព្យុះចាប់ពីខែមិថុនា ដល់ខែតុលា រៀងរាល់ឆ្នាំ។ បើតាមការព្យាកររបស់ទីភ្នាក់ងារឧតុនិយមវៀតណាម ភ្លៀងធ្លាក់ខ្លាំងនឹងបន្តនៅលើតំបន់ភាគកណ្តាលប្រទេស យ៉ាងហោចរហូតដល់ចុងសប្តាហ៍នេះ៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print