លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួម កិច្ចប្រជុំ ក្រៅ ផ្លូវការនៃ ថ្នាក់ដឹកនាំ អង្គការ សហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក លើកទី៣២ និងថ្លែង សុន្ទរកថាគន្លឹះ

ចែករំលែក៖

អន្តរជាតិ ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា តាមម៉ោង ក្នុងតំបន់ កិច្ចប្រជុំ ដំណាក់កាល ទីមួយនៃ សន្និសីទក្រៅ ផ្លូវការនៃ ថ្នាក់ដឹកនាំអង្គការ សហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ី -ប៉ាស៊ីហ្វិក លើកទី៣២ បានបើក ធ្វើនៅ មជ្ឈមណ្ឌល សន្និសីទ Hwabaek នៃក្រុង Gyeongju ប្រទេស កូរ៉េខាងត្បូង ។ លោក Xi Jinping ប្រធានរដ្ឋចិន បាន អញ្ជើញ ចូលរួម កិច្ចប្រជុំ និងថ្លែង សុន្ទរកថា គន្លឹះក្រោម ចំណង ជើងថា 《រួមគ្នាកសាង សេដ្ឋកិច្ច អាស៊ី -ប៉ាស៊ីហ្វិក បែប បើកទូលាយ ដែលផ្តល់ ផលប្រយោជន៍ ជាទូទៅនិង បរិយាប័ន្ន》 ។

លោក Xi Jinping បាន លើកឡើងថា បន្ទាប់ពី ការបង្កើតឡើង អស់ រយៈពេល ជាង ៣០ឆ្នាំ មក អង្គការ សហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ី -ប៉ាស៊ីហ្វិក បាន ជំរុញឱ្យ តំបន់ អាស៊ី -ប៉ាស៊ីហ្វិក ដើរ ទៅជួរមុខ សម្រាប់ ការបើកទូលាយ និង ការអភិវឌ្ឍ ជាសកល ដែលជំរុញឱ្យ តំបន់ អាស៊ី -ប៉ាស៊ីហ្វិក ក្លាយជា តំបន់ ដែលមាន កម្លាំងរស់រវើក បំផុតនៃសេដ្ឋកិច្ច សកល ។ បច្ចុប្បន្ននេះ បម្រែបម្រួល និម្មាបនកម្ម សកលដែល ពុំធ្លាប់មាន ក្នុងរយៈពេល ១រយឆ្នាំ បាន វិវឌ្ឍទៅមុខ យ៉ាង លឿន តំបន់ អាស៊ី -ប៉ាស៊ីហ្វិក បាន ប្រឈមមុខ នឹងកត្តា អស្ថិរភាព និង ភាពមិន ប្រាកដប្រជា កាន់តែ ច្រើនឡើងៗ ។ ប៉ុន្តែ ភាព លំបាក កាន់តែច្រើន គឺកាន់តែ ត្រូវរួមគ្នា ពុះពារ ឧបសគ្គ ។
លោក Xi Jinping បាន លើកឡើង សំណើ៥ ចំណុច ។ ទីមួយ រួមគ្នា គាំពារ ប្រព័ន្ធ ពាណិជ្ជកម្ម ពហុភាគី ។ ទីពីរ រួមគ្នា បង្កបរិយាកាស សេដ្ឋកិច្ច បែប បើកទូលាយ ក្នុងតំបន់ ។ ទីបី រួមគ្នា គាំពារស្ថិរភាព និងភាពរលូន នៃខ្សែសង្វាក់ ឧស្សាហកម្មនិង ខ្សែសង្វាក់ ផ្គត់ផ្គង់ ។ ទីបួន រួមគ្នា ជំរុញ ពាណិជ្ជកម្ម ឌីជីថល និងបៃតង ។ ទី៥ រួមគ្នា ជំរុញ ការអភិវឌ្ឍ ដែលផ្តល់ ផលប្រយោជន៍ ជាទូទៅនិង បរិយាប័ន្ន ។
លោក Xi Jinping បាន គូសបញ្ជាក់ថា ចិនប្រកាន់ខ្ជាប់ គោលនយោបាយ ជាតិជាមូលដ្ឋាន ដែល បើកទូលាយ ចំពោះ អន្តរជាតិ ជាប់ រហូតមក ដើម្បីជំរុញ សេដ្ឋកិច្ច ពិភពលោក បែប បើក ទូលាយ តាមរយៈ ការអនុវត្ត ជាក់ស្តែង ។ កិច្ចប្រជុំ ពេញអង្គ លើកទី៤នៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន អាណត្តិទី២០ បានអនុម័ត លើសំណើស្តីពី ការតាក់តែង ផែនការ៥ ឆ្នាំទី១៥ ។ ភាគីចិន នឹង ចាត់ទុក ប្រការនេះ ជាឱកាស មួយ ដើម្បីធ្វើឱ្យ ស៊ីជម្រៅនូវ កំណែទម្រង់ ដោយគ្រប់ ជ្រុងជ្រោយ ថែមមួយ កម្រិតទៀត ពង្រីក ការបើកទូលាយ ចំពោះ អន្តរជាតិ ក្នុង កម្រិតខ្ពស់ ដោយ មិនងាករេ ដើម្បីផ្តល់ កាលានុវត្តភាពថ្មី ជាបន្តបន្ទាប់ ចំពោះ តំបន់ អាស៊ី -ប៉ាស៊ីហ្វិក និង ពិភពលោក តាមរយៈ ការធ្វើ ទំនើបកម្ម តាមបែប ផែនចិន ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print