ខេត្តកំពង់ចាម ៖ ភ្លៀងដែលបានបង្អុរចុះយ៉ាងគំហុក រួមផ្សំនឹងទឹកដែលហូរធ្លាក់មកពីស្រុកចំការលើ បានបង្កឲ្យមានការជន់លិចហេដ្ឋារចនាសម្ព័ន្ធ និងផលដំណាំមួយចំនួន នៅក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយមខេត្ត បាននឹងកំពុងចាត់វិធានការរំដោះទឹកជំនន់ចេញឲ្យបានឆាប់ ដើម្បីកុំឲ្យមានការខូចខាតធ្ងន់ធ្ងរ និងត្រៀមលក្ខណៈខ្ចប់ទឹកទុកបម្រើឲ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ៕
ដោយ៖ សីលា
...