សាលាដំបូងខេត្តសៀមរាបដោះលែងនាយសង្កាត់ព្រៃឈើស្រុកស្វាយលើបន្ទាប់ពីបើករថយន្តបុកប្រជាការពារស្លាប់

ចែករំលែក៖

ខេត្តសៀមរាប៖ តាមប្រភពព័ត៌មាន ឲ្យដឹងថា ព្រះរាជអាជ្ញាខេត្តសៀមរាបបានសម្រេចដោះលែងនាយសង្កាត់រដ្ឋបាលព្រៃ ឈើស្រុកស្វាយលើស្ងាត់ៗ បន្ទាប់ពីនាយសង្កាត់រូបនោះត្រូវបានឃាត់ខ្លួនដោយសារតែផឹកស្រាស្រវឹងជោកជាំបើករថយន្តម៉ាក ឡិចសីុសទៅបុកប្រជាការពារភូមិម្នាក់ បណ្តាលឲ្យស្លាប់កាលពីយប់ថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ។

ការសម្រេចរបស់ព្រះរាជអាជ្ញាខេត្តសៀមរាបដោះលែងលោក យ៉ាន់ ស៊ីវត្ថិ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្វាយលើបានរងនូវការរិះគន់យ៉ាងខ្លាំងពីមន្ត្រីរាជការ និង ប្រជាពលរដ្ឋ ព្រោះការដោះលែងនោះជាការបង្ហាញនូវភាពសង្ស័យមានអំពើពុក រលួយ ។

ប្រជាពលរដ្ឋបានលើកឡើងថា តុលាការ មិនអាចឃាត់ខ្លួនលោកយ៉ាន់ ស៊ីវត្ថិ ដែល ជាជនបង្កបានយូរនោះទេ ព្រោះតែមន្ត្រី រូបនោះមានលុយមិនចាញ់ឧកញ៉ានោះ ឡើយ ។ ឥឡូវអ្វីៗគឺជាការពិតដូចការគិត និងការអះអាងរបស់ប្រជាពលរដ្ឋនោះមែន ។

ប្រជាពលរដ្ឋបន្តថា ព្រះរាជអាជ្ញាខេត្តសៀមរាបបានប្រព្រឹត្តនូវរឿងដដែលៗ ដែលបញ្ហានេះច្រើនលើកមកហើយ ហើយពេលនេះកាន់តែបង្ហាញច្បាស់ថា ព្រះរាជអាជ្ញាម្នាក់ដែលដោះលែងជនបង្កនោះធ្វើឲ្យប្រព័ន្ធច្បាប់ធ្លាក់ចុះ ។

តាមប្រភពបានឲ្យដឹងថា ការដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យមនុស្សស្លាប់នេះអ្នកបង្កបានចំណាយប្រាក់ចំនួន៥.០០០ដុល្លារទៅក្រុមគ្រួសារជនរគ្រោះ ហើយការដោះលែងជនបង្កឲ្យនៅក្រៅឃុំនេះតាម មន្ត្រីបម្រើការងារនៅសាលាដំបូងខេត្ត សៀមរាបម្នាក់បានពន្លយពាក្យឲ្យដឹងថា ការដោះលែងនាយសង្កាត់ព្រៃឈើស្រុកស្វាយលើនេះ ដោយសារជនបង្កមានទីលំនៅ ច្បាស់លាស់ និងមានមេធាវីធានា ។

ទោះជាយ៉ាងនេះក្តីតាមច្បាប់ លោក យ៉ាន់ ស៊ីវត្ថិ នាយសង្កាត់រដ្ឋបាលព្រៃឈើ ស្វាយលើបានបុកយន្តទាំងស្រវឹងបង្ក គ្រោះរហូតបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ ។ ដូចនេះបើទោះជាគ្រួសារជនរងគ្រោះយល់ព្រមទទួលសំណងយ៉ាងណាក៏ដោយ ក៏លោក យ៉ាន់ សុវត្ថិ នៅជាប់ ចោទបណ្តឹង អាជ្ញា និងមិនអាចរួចខ្លួនដោយស្រួលៗនោះឡើយ។ ដូច្នេះការដោះលែងនេះអាចមានពាក់ព័ន្ធនឹងអំពើពុករលួយយ៉ាងពិតប្រាកដ។ ការដោះលែងរបៀបនេះច្បាប់ចរាចរណ៍ថ្មីមានតម្លៃមិនស្មើនឹងក្រដាសជូតមាត់ផង ។

ជុំវិញព័ត៌មាននេះនគរវត្តមិនអាចរកការពន្យល់ពីមន្ត្រីឬប្រធានសាលាដំបូងខេត្តសៀមរាបបានទេ នៅរសៀលថ្ងៃទី៨ ខែ កញ្ញា ឆ្នាំ២០១៦ថាតើយកច្បាប់អី្វមកសំអាង បានជាដោះលែងជនបង្កគ្រោះថ្នាក់ឲ្យមានមនុស្សស្លាប់បែបនេះ? ៕

sirmrab-1 sr-5 sirmrab-2 sr-1 sr-2

ដោយ៖ សហការី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print