ភ្នំពេញ÷ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល២២និង១០នាទីយប់ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវ ជ្រាវឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទលួច(លួចម៉ូតូ ០១គ្រឿងម៉ាកHONDA SCOOPY ពណ៌ស)។
មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យនៅចំណុចលើផ្លូវលេខ២១៥ កែងផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ប្រព្រឹត្តបទល្មើសនៅចំណុចមុខហាងលក់ពូកយីហោសំបូរលាភ ផ្លូវលេខ២៧១ ក្រុមទី៣២ ភូមិ១២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធនីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៩ និង១៧នាទី ។
ជនសង្ស័យ÷១-ឈ្មោះ ចាន់ ម៉ានូន ហៅ នូន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់ នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ,មានសារធាតុញៀននិង២-ឈ្មោះ ចែម សុភ័ត្រ្តា ហៅ ត្រា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ មានសារធាតុញៀន។
ជនរងគ្រោះឈ្មោះ រឿន ចិត្ត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះ លេខ៣៤៤ ផ្លូវបេតុង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
*វត្ថុតាងចាប់យក
១.ម៉ូតូ០១គ្រឿងម៉ាកHONDA SCOOPY ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1HE.4588 ស៊េរីឆ្នាំ២០១៩។(ជារបស់ជនរងគ្រោះដែលជនសង្ស័យធ្វើសកម្មភាពលួចយក) ២.កាបូបស្ពាយពណ៌ខ្មៅម៉ាកDior១,
៣.ស្លាកលេខម៉ូតូ ចំនួន០១
៤.ដែកកែឆ្នៃមុខស្រួច សម្រាប់កាច់កម៉ូតូ ចំនួន០១
៥.កូនសោមាត់លេខ៨ចំនួន០១ (ចាប់យកពីជនសង្ស័យឈ្មោះ ចាន់ ម៉ានូន) ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕

			








