នាយឧត្តមសេនីយ៍ ទៀ សីហា ជំនួបក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា

ចែករំលែក៖

ម៉ាឡេស៊ី​៖​ យោងតាម​ក្រសួង​ការពារ​ជាតិ​ នៅព្រឹកថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួបក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ឥណ្ឌា កាលពីល្ងាចមិញនេះ​។

ប្រភពដដែលបន្តថា​ កិច្ចប្រជុំនេះ ឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់អាស៊ាន និងឥណ្ឌា ក្នុងការពង្រឹងភាពជាដៃគូគ្នាដ៏យូរអង្វែង និងដើម្បីស្វែងយល់ពីមធ្យោបាយថ្មីៗនៃកិច្ចសហប្រតិបត្តិការការពារជាតិ ដែលផ្តល់នូវផល ប្រយោជន៍រួម និងផ្តោតទៅលើអនាគត ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតកូឡាឡាំពួ ទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។

...

នាឱកាសនោះ​ដែរ​ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំនួបក្រៅផ្លូវការ អាស៊ាន-ចិន ដោយមានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិទាំង១១ប្រទេស និងលោកនាយឧត្តមនាវី តុង ជីន រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print