រថភ្លើងមួយគ្រឿងបានបុកចំហៀងរថយន្តដឹកផ្លែឈើនៅចំណុចឆ្លងកាត់ផ្លូវដែកមួយក្នុងប្រទេសហុល្លង់។
យោងតាមកាសែត The Guardian នៅថ្ងៃទី 31 ខែតុលា វីដេអូនេះបង្ហាញពីរថយន្តកំពុងបើកបញ្ច្រាសផ្លូវរថភ្លើង នៅពេលដែលរបាំងត្រូវបានបន្ទាបចុះដើម្បីការពាររថយន្តមិនឱ្យឆ្លងកាត់។
បន្ទាប់មករថភ្លើងដឹកអ្នកដំណើរបានបុកផ្នែកខាងក្រោយរថយន្ត ដែលធ្វើឱ្យផ្លែឈើខ្ទាតខ្ចាត់ខ្ចាយ ។ គ្រោះថ្នាក់នេះបានកើតឡើងនៅចំណុចឆ្លងកាត់ក្នុងភូមិ Meteren ចម្ងាយប្រហែល 56 គីឡូម៉ែត្រភាគខាងលិចនៃទីក្រុង Rotterdam។
យោងតាមក្រុមហ៊ុន ProRail ដែលជាប្រតិបត្តិករនៃបណ្តាញផ្លូវដែកហុល្លង់ បានបញ្ចាក់ថា មនុស្សប្រាំនាក់បានរងរបួសស្រាលនៅក្នុងការប៉ះទង្គិចគ្នានៅថ្ងៃទី 30 ខែតុលា។
ក្រុមហ៊ុន ProRail បាននិយាយថា អ្នកដំណើរប្រហែល 400 នាក់នៅលើរថភ្លើងនៅពេលនោះត្រូវបានជម្លៀសចេញ។ អង្គភាពនេះបានបន្ថែមថា ខ្លួនបានចេញផ្សាយវីដេអូនេះដើម្បីបង្កើនការយល់ដឹង និងការពារការប៉ះទង្គិចគ្នាស្រដៀងគ្នានេះនាពេលអនាគត។
ក្រុមហ៊ុន ProRail បានណែនាំអ្នកបើកបរឱ្យបន្តឆ្លងកាត់របាំងប្រសិនបើពួកគេជាប់គាំងនៅលើផ្លូវដែក ដោយនិយាយថារបាំងត្រូវបានរចនាឡើងដើម្បីបំបែកប្រសិនបើត្រូវបានរថយន្តបុក៕ ដោយធីរីណា
រូបថត: tintuc










