ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួននឹងចាត់ការតាមផ្លូវច្បាប់ក្រោយប្រេីហឹង្សាយកកាំបិតកាប់ទៅប្តីខ្លួនឯងហូឈាមរហូតស្លាប់ ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៥ ស្ថិតនៅចំណុច បន្ទប់ជួលលេខ៦ផ្លូវលំ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ភឿន សាវន ភេទស្រីអាយុ៣៩ឆ្នាំ ជាជនជាតិខ្មែរ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ជនរងគ្រោះឈ្មោះ ជិន ជឿន ភេទប្រុសអាយុ៤៤ ជាជនជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ
តាមប្រភពព័ត៌មានពីឈ្មោះ ជិន ប៊ុនចេង ភេទប្រុសអាយុ៤១ឆ្នាំ ត្រូវជាប្អូនប្រុសបង្កើតរបស់សព បានឲ្យដឹងថា មុនពេលកេីតហេតុ ជនសង្ស័យនិងប្តីបានប្រឈ្លោះប្រកែកគ្នានៅក្នុងបន្ទប់ជួលរហូតឈានទៅដល់ប្រហឹង្សា ប្រពន្ធបានយកកាំបិតប៉័ងតោកាប់ទៅលេីប្តីបណ្តាលឲ្យរបួសជើងខាងស្ដាំហូរឈាម ហើយជនសង្ស័យបានរត់គេចខ្លួនបាត់ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងសហការជាមួយ អធិការដ្ឋាននគរបាលស្រុកកោះធំខេត្តកណ្ដាល បន្ទាប់មកសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ ស្ថិតនៅភូមិថ្មីឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាល និងបាននាំខ្លួនជនសង្ស័យមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងក្រសាំង ។
ក្រោយពេលសមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានយកកាំបិតប៉័ងតោ ដងជ័រ ពណ៌ខ្មៅកាប់ទៅលើជនរងគ្រោះជាប្ដីត្រូវស្មងជើងខាងស្ដាំបណ្ដាលឲ្យរបួសហូរឃាមហូតដល់ស្លាប់ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលកសាងសំណុំរឿងបញ្ជូនទៅផ្នែកនគរបាលយុត្តិធម៌ខណ្ឌពោធិ៍សែនជ័យ ដើម្បីបន្តនីតិវិធី៕ដោយ៖សុខាសែនជ័យ
 
 
 

			








