អ្នកចាត់ការក្រុម Manchester City លោកPep Guardiola បានថ្លែងថាកីឡាករសំខាន់ពីររូបគឺ ខ្សែបម្រើ Rodri អាចត្រលប់ពីរបួសទៅលេងវិញ ហើយខ្សែប្រយុទ្ធ Erling Haaland មានសុខភាពល្អរ សម្រាប់ការប្រកួតនៅក្នុងទឹកដីប៉ះជាមួយក្រុមលេខពីរ Bournemouth ក្នុង Premier League នៅថ្ងៃអាទិត្យ។
កីឡាករ Haaland ដែលនាំមុខគេក្នុងលីគដោយរកបាន 11 គ្រាប់តាមរយៈការប្រកួតចំនួន 9 លើកបានរងរបួសនៅក្នុងនាទីចុងក្រោយនៃការបរាជ័យ 1-0 របស់ Man City នៅលើទឹកដី Aston Villa កាលពីសប្តាហ៍មុនប៉ុន្តែលោក Guardiola ចាត់ទុកថាជាបញ្ហាបន្តិចបន្តួចប៉ុណ្ណោះ។
ខ្សែប្រយុទ្ធន័រវេសវ័យ 25 ឆ្នាំរូបនេះស្ថិតក្នុងចំណោមជម្រើសដំបូងសំខាន់ៗជាច្រើនអ្នកដែលមិនបានដាក់ឱ្យលេងក្នុងជ័យជម្នះ 3-1 របស់ Man City នៅ Swansea City ក្នុងការប្រកួត League Cup ជុំទី 4 កាលពីថ្ងៃពុធ។
ចំណែកRodri មិនបានលេងចាប់តាំងពីរបួសសរសៃពួរនៅទឹកដី Brentford មុនពេលសម្រាកអន្តរជាតិខែតុលាអាចវិលត្រលប់មកជួយMan City វិញហើយ។
លោក Guardiola បាននិយាយកាលពីថ្ងៃសុក្រថា “ខ្ញុំគិតថាគាត់ (Rodri) នឹងត្រៀមខ្លួនជាស្រេចដើម្បីជួយ។ ខ្ញុំមិនដឹងថាគាត់នឹងអាចលេងតាំងពីដើមបានឬអត់ទេ ប៉ុន្តែសង្ឃឹមថាគាត់អាចនៅជាមួយយើងបាន”។
Man City ឈរនៅលេខរៀងទីប្រាំក្នុងតារាង មាន 6 ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal និង 2ពិន្ទុតាមពីក្រោយBournemouth ។ ក្រុម Bournemouth ដាំកនាំដោយលោក Andoni IrIraolលេងល្អគួរឱ្យភ្ញាក់ផ្អើលមិនដែលចាញ់ក្នុងការប្រកួតលីកគចំនួនប្រាំបីសម្រាប់ការចាប់ផ្តើមជើងឯកកំពូលមិនធ្លាប់មានរបស់ពួកគេ។
លោក Guardiola បានសរសើរខ្សែប្រយុទ្ធ Antoine Semenyo របស់ Bournemouth ដែលឈរនៅលេខពីរក្នុងតារាងស៊ុតបញ្ចូលទីច្រើនស្មើជាមួយកីឡាករ Igor Thiago របស់ Brentford ដោយស៊ុតបញ្ចូលទីបានប្រាំមួយគ្រាប់។
ការប្រកួតនៅថ្ងៃអាទិត្យក៏អាចជាពេលបង្ហាញខ្លួនលើកទី 200 របស់ខ្សែបម្រើ Phil Foden សម្រាប់ក្រុម Manchester Cityផងដែរប្រសិនបើគាត់ជាប់ជម្រើសដំបូង ។
គ្រូបង្វឹករបស់ City មិនបានផ្តល់យោបល់ទេ នៅពេលដែលត្រូវបានសួរថាតើ Foden សមនឹងទទួលបានការកោះហៅមកលេងឱ្យជម្រើសជាតិអង់គ្លេសវិញទេ នៅពេលដែលអ្នកចាត់ការ Thomas Tuchel ប្រកាសក្រុមរបស់គាត់នៅសប្តាហ៍ក្រោយ មុនពេលការប្រកួតជម្រុះ World Cup ជាមួយស៊ែប៊ី និងអាល់បានី។ លោក Guardiola បានឆ្លើយថា “នោះគឺជាសំណួរសម្រាប់ Thomas ។ គាត់ត្រូវតែលេងឱ្យល្អបំផុតតាមដែលអាចធ្វើទៅបាន។ កីឡាករអង់គ្លេសគឺអស្ចារ្យ ហើយនៅក្នុងតួនាទីរបស់គាត់មានច្រើន។ គាត់ត្រូវតែលេងឱ្យបានល្អជារៀងរាល់ថ្ងៃ ហើយបន្ទាប់ពីនោះ Thomas នឹងសម្រេចចិត្តល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ”៕










