គួរអោយអាសូរណាស់ បុរសម្នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញៈ រថយន្តមួយគ្រឿងមិនចាំម៉ាកបានបើកបុកម៉ូតូមួយគ្រឿងម៉ាក HONDA DREAM បណ្ដោលអោយ បុរសម្នាក់បែកក្បាលស្លាប់ រួចបានបើករថយន្តបង្កបើកគេចចេញពីកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៥ស្ថិតនៅតាមបណ្តោយផ្លូវ១០៨ សង្កាត់វត្ត ភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុមានប្រពលរដ្ឋបានឃើញបុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ បន្ទាប់ពីរជិះម៉ូតូមួយគ្រឿងម៉ាក HONDA DREAM ពាក់ផ្លាកលេខ ភ្នំពេញ1GY.0827 ត្រូវបានរថយន្តមួយគ្រឿងមិនចាំម៉ាកបុកពេញទំហឹង រួចបានបើកគេចចេញពីកន្លែងកើតហេតុបាត់សម្រោលតែមង្ត។

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានខណ្ឌដូនពេញ បានចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកដេីម្បីធ្វេីការស្រាវជ្រាវរករថយន្ដមកធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់ ។ ចំណែកឯសពជនរងគ្រោះ សមត្ថកិច្ចធ្វេីលិខិតប្រគល់អោយយសាច់ញាតិ យកទៅធ្វេីបុណ្យ៕

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print