ខេត្តបាត់ដំបង÷ ពីថ្ងៃទី៣១ខែតុលា ឆ្នាំ២០២៥ស្រប
តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង ននិងតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងបង្ក្រាបនិងនាំខ្លួនក្រុមក្មេងទំនើងចំនួន០២ នាក់ដែលបង្ហោះម៉ូតូលើផ្លូវស្ថិតក្នុងភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងដោយដកហូតម៉ូតូចំនួន ០១គ្រឿង។
...
ពេលសាកសួររួចសមត្ថកិច្ចបានធ្វើការដកហូតម៉ូតូរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកបាណន់ជាបណ្តោះ អាសន្នរយៈពេល៣ខែនិងបានអញ្ជេីញអាណាព្យាបាលមកធ្វើលិខិតធានានិងធ្វើកិច្ចសន្យាអប់រំណែ នាំឱ្យបញ្ឈប់សកម្មភាពពាក់ព័ន្ធបទល្មើសក្នុងសង្គមមុននឹងប្រគល់ទៅអប់រំនៅលំនៅឋានជាបន្តរៀងៗខ្លួនវិញ៕

			








