ខេត្តកណ្តាល ៖ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ បានរំលឹកពីសារសំខាន់ស្នូលនៃសម្បតិ្តមហាសាលនៃសន្តិភាពរបស់កម្ពុជា និងបង្ហាញឱ្យឃេីញច្បាស់នូវទុក្ខសោកវេទនាវិនាសហិនហោចដោយសារសង្គ្រាម។
សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃសៅរ៍ ១១កេីត ខែកត្តិត ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាល័យហ៊ុន សែន កំពង់ភ្នំ លោក ហេង រតនា អគ្គនាយកសុីម៉ាក់ និងក្រុមកាងាររាជរដ្ឋាភិបាលចុះជួយស្រុកលេីកដែក បានចូលរួមក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៥ -២០២៦ និងពិធីសំណេះសំណាលនិងប្រគល់រង្វាន់ដល់សិស្សានុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រលងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ និងលោគ្រូអ្នកគ្រូបង្រៀនថ្នាក់ទី១២ទូទាំងស្រុកលេីកដែក។
ក្នុងនាម លោកអគ្គបណ្ឌិត សភារចារ្យ អូន ពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកណ្តាល លោកសូមថ្លែងនូវអំណរគុណចំពោះប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ជាពិសេសលោកអ្នកគ្រូ ដែលសកម្មខិតខំប្រឹងប្រែងអនុវត្តន៍ការកែទំរង់និងពង្រីកវិសាលភាពនៃការអប់រំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយបុិនប្រសព្វរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ ដោយចាត់ទុកថា វិស័យនេះជាមូលដ្ឋានសំខាន់បំផុតក្នុងការកសាងធនធានមនុស្សដែលមានគុណភាព ដើម្បីអភិវឌ្ឍប្រទេសឲ្យរីកចម្រើន និងប្រកបដោយសន្តិភាព។
ក្នុងឱកាសនេះ លោកសូមអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រួមទាំងលោកគ្រូ អ្នកគ្រូ និងមាតាបិតា អាណាព្យាបាល ដែលបានចូលរួមយ៉ាងសកម្មបំផូតក្នុងការអប់រំកូនៗ។ លោកបន្តថា ៖ បានរំលឹកពីសារសំខាន់ស្នូលនៃសម្បតិ្តមហាសាលនៃសន្តិភាពរបស់កម្ពុជា និងបង្ហាញឱ្យឃេីញច្បាស់នូវទុក្ខសោកវេទនាវិនាសហិនហោចដោយសារសង្គ្រាម។ ជាក់ស្តែងសង្គ្រាម២៤-២៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានបំផ្លាញសាលារៀន បង្កភាពភ័យខ្លាចដល់សិស្សានុសិស្ស ហេីយសូមកុំភ្លេចឱ្យសោះថា នៅចំពេលវេលានេះយេីងកំពុងសប្បាយរីកាយបេីកបវេសនកាលថ្មី ២០២៥-២០២៦ ប៉ុន្តែនៅមានគ្រួសារនិងសិស្សានុសិស្សនៅតំបន់រងផលប៉ះពាល់ដោយសារសង្គ្រាមព្រំដែនកម្ពុជា-សៀមនេះ មិនទាន់អាចវិលចូលលំនៅដ្ឋាន សាលារៀនដោយសុវត្ថិភាពនិងសុខស្រួលវិញនៅឡេីយទេ! ។
ចំពោះលទ្ធផល នៃការប្រឡងកន្លងមកថ្មីៗនេះ ក្នុងចំណោមសិស្សចំនួន៥២៩នាក់ ក្នុងនោះក្មួយៗប្រឡងជាប់មានចំនួន៥០៧នាក់ ស្មើនឹង៩៥,៨៤%។ ខ្ញុំសូមអបអរសាទរដល់ក្មួយៗស្រុកលេីកដែកដែលខិតខំរៀនសូត្រ និងទទួលបានទ្ធផលយ៉ាងត្រចេះ្រតចង់ នេះដែលជាមោទនភាពសម្រាប់ស្រុកលេីកដែកទាំងមូល។ ជាការលេីកទឹកចិត្តគាំទ្រដល់ក្មួយៗ ខ្ញុំដោយទទួលបានការគាំទ្រពីសប្បុរសជន បានផ្តល់ម៉ូតូហុងដាឌ្រីម ស៊េរី២០២៦ និងសម្ភារសិក្សាមួយចំនួនសម្រាប់សិស្សប្រលងជាប់និទ្ទេសA ចំនួន១២នាក់ ក៏ដូចជាសម្ភារសិក្សាដល់ក្មួយៗនិទ្ទេសB,C,D និងE ទូទាំងស្រុកលេីកដែក ខេត្តកណ្តាល និងសម្តែងការសោកស្តាយនិងលេីកទឹកចិត្តសិស្សប្រឡងធ្លាក់ចំនួន ត្រូវតែខិតខំរៀនសូត្រស្វែងរកជំនាញវិជ្ជាជីវ:ជាអាជីព ឬត្រូវត្រៀមប្រលងជាថ្មី។
សូមបន្តពង្រឹងនូវស្មារតីនៃក្តីសង្ឃឹមនិងភាពជឿជាក់ លេីភាពពិតជាក់ស្តែងនៃវិស័យអប់រំអ្នកចេះជាប់! ការប្រលងប្រកបដោយគុណភាព តម្លាភាព ពិតជាជោគជ័យយ៉ាងធំធេងនៃវិស័យអប់រំនៅកម្ពុជា៕

			













