ប្រធានាធិបតី​អាមេរិក​ ត្រាំ ច្រានចោលការបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយកាណាដា បន្ទាប់ពីជម្លោះផ្សាយពាណិជ្ជកម្ម

ចែករំលែក៖

អន្តរជាតិ​៖​ លោក​ ដូណាល់​ ត្រាំ​ ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ​២០២៥​ បានច្រានចោលទាំងស្រុងនូវការបន្តការចរចាពាណិជ្ជកម្មណាមួយជាមួយប្រទេសកាណាដា មួយសប្តាហ៍បន្ទាប់ពីការរំខានដល់កិច្ចពិភាក្សាក្នុងពេលមានជម្លោះជុំវិញការផ្សាយពាណិជ្ជកម្មប្រឆាំងការដំឡើងពន្ធ។

លោក​ ត្រាំ​ បាននិយាយអំពីនាយករដ្ឋមន្ត្រីកាណាដា លោកMark Carney ថា «ខ្ញុំពិតជាពេញចិត្តគាត់ជាខ្លាំង» ខណៈលោកបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ។ «ប៉ុន្តែអ្វីដែលគេបានធ្វើ គឺមិនត្រឹមត្រូវ»។ ការពិភាក្សានឹងមិនបន្តឡើងវិញឡើយ ដោយលោក​ប្រធានាធិបតី​ បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន ទោះបីជា លោកCarney «បានសុំអភ័យទោសចំពោះអ្វីដែលបានធ្វើចំពោះការផ្សាយពាណិជ្ជកម្មព្រោះវាជាការផ្សព្វផ្សាយមិនពិត»។

លោកប្រធានាធិបតី​អាមេរិក​ កាលពីសប្តាហ៍មុនបានលុបចោលការចរចាជុំវិញការផ្សាយពាណិជ្ជកម្មដែលបានចាក់ផ្សាយដោយខេត្ត Ontario របស់ប្រទេសកាណាដា ដោយបាននិយាយបន្ថែមថា លោកកំពុងបង្កើនការដំឡើងពន្ធលើប្រទេសកាណាដា១០ភាគរយ។ ការផ្សាយពាណិជ្ជកម្មដោយរដ្ឋាភិបាល ខេត្ត Ontario បានបង្ហាញពីអតីតប្រធានាធិបតីអាមេរិក លោក Ronald Reagan និយាយថា ការដំឡើងពន្ធលើទំនិញបរទេសនឹងនាំឱ្យមានសង្គ្រាមពាណិជ្ជកម្ម និងការបាត់បង់ការងារ។ លោក Reagan ត្រូវបានគេស្គាល់ដោយសារការគាំទ្ររបស់លោកចំពោះទីផ្សារសេរី និងពាណិជ្ជកម្មសេរី។

...

ទោះជាយ៉ាងណា ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ជាក់ឡើងវិញថា លោកមានទំនាក់ទំនងល្អជាមួយ លោក Carney ហើយបានពិភាក្សាគ្នាជាវិជ្ជមាននៅក្រៅកិច្ចប្រជុំកំពូល APEC នៅប្រទេសកូរ៉េខាងត្បូង៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print