កាលពីថ្ងៃទី០៧ ខែកញ្ញា ពលរដ្ឋស៊ីរី ២៩២នាក់ដែលភៀសខ្លួនក្នុងទឹកដីទួរគីបានវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញស្ថិតនៅស្រុក Jarablus ជិតព្រំដែនប្រទេសទួរគី។ សកម្មភាពខាងលើកើតឡើងក្រោយពេលដែលទាហ៊ានរុស្ស៊ីបានវាយប្រហារតាមព្រំដែន រក្សាសន្តិសុខនៅទីនោះ។ នេះជារឿងដ៏ប្រសើរផងដែរសម្រាប់ទួរគីអាចកាត់បន្ថយជនភៀសខ្លួនស៊ីរីរស់នៅក្នុងប្រទេសរបស់ខ្លួនទៀតផង។
សារព័ត៌មានរ៉យទ័រ បានផ្សាយថា ស្រុក Jarablus ជាតំបន់ធ្លាប់ត្រូវកម្លាំងភេរវកម្មIS គ្រប់គ្រងនាពេលកន្លងមក ។ ស្រុកខាងលើ គឺជាស្រុកដំបូងបង្អស់ ដែលទាហ៊ានទួរគីដណ្តើមបានសិទ្ធគ្រប់គ្រង ក្រោយការវាយប្រហារដោយថ្មើជើងកាលពីថ្ងៃទី២៤ ខែសីហា ដើម្បីបោសម្អាតក្រុមIS និងក្រុមខ្មាន់កាំភ្លើងជនជាតិឃឺត។
មកទល់ពេលនេះទាហ៊ានទួរគី បានវាយប្រហារបណ្តេញក្រុមភេរវកម្មIS ដកថយ៩០គីឡូម៉ែត្រ ពីព្រំដែនទួរគី។ រដ្ឋាភិបាលទីក្រុង Ankara ក៏បានបង្ហាញការគាំទ្រដល់កំនិតផ្តួចផ្តើមរបស់អាមេរិក ក្នុងការវាយប្រហារដណ្តើមគ្រប់គ្រងរដ្ឋធានីរបស់ក្រុមIS គឺ Raqqa ។
ការវាយប្រហារចូលក្នុងទឹកដីស៊ីរីកាន់តែជ្រៅរដ្ឋាភិបាលស៊ីរីកាន់តែព្រួយបារម្ភ ពីការបាត់បង់ទឹកដីកាន់តែច្រើនឡើងៗ។ រដ្ឋាភិបាលស៊ីរីព្រួយបារម្ភខ្លាចទាហ៊ានទួរគីមិនដកចេញពីតំបន់ព្រំដែនដោយគ្រប់គ្រងនៅទីនោះជារៀងរហូត ហើយបង្កើតរដ្ឋាភិបាលថ្មីនៅតំបន់ស្វយ័ត ក្រោមឥទ្ធិពលរបស់ទួរគី។
សកម្មភាពទាំងនោះរបស់ទួរគីស្រប់ទៅនឹងផែនការB របស់អាមេរិកនឹងបែកចេញទឹកដីស៊ីរីទៅជាតំបន់តូចៗគ្រប់គ្រងដោយមេដឹកនាំដែលមានភាពស្មោះត្រង់និងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ។
សារព័ត៌មាន Sputnik បានដកស្រង់សម្តីអ្នកឯកទេសពីស៊ីរីបញ្ជាក់ថា សកម្មភាពកន្លងមករបស់អាមេរិកនៅក្នុងប្រទេសស៊ីរី គឺជាផែនការB ដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក ចនឃឺរី បានលើកឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦។
នៅក្នុងផែនការនោះទីក្រុងវ៉ាស៊ីនតោន និងពិភាក្សាពីការបែងចេញស៊ីរី ទៅជាតំបន់ស្វយ័តគ្រប់គ្រប់ដោយមេដឹកនាំស្មោះត្រងជាមួយទីក្រុងវ៉ាស៊ីនតោន។ តំបន់ទាំងនោះកាត់ផ្តាច់ចេញពីរដ្ឋាភិបាលលោកអាលអាសាដ ហើយក្រុមទាំងនោះនឹងមិនពិភាក្សា ស្វែងរកសន្តិភាពជាមួយរដ្ឋាភិបាលស៊ីរីឡើយ។
ដើម្បីសម្រេចនៅគោលដៅទាំងនោះ ទីក្រុងវ៉ាស៊ីនតោន បានខិតខំជួយដល់កម្លាំងសេរីស៊ីរីនិងក្រុមតូចៗជាច្រើនទៀតដែលប្រឆាំងនិងរដ្ឋាភិបាលលោកអាលអាសាដ ក្នុងនោះមានទាំងក្រុម Turkomans ជាក្រុមបង្អូនអ៊ិស្លាមផងដែរ។
សកម្មភាពខាងលើក្រោយពេលដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់ថា គម្រោងផ្តួលរំលំរដ្ឋាភិបាលលោកអាលអាសាដ បរាជ័យ ។ ទាំងនោះហើយមានតែផែនការបំបែកទឹកដីស៊ីរីប៉ុណ្ណោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី