លោក សួស ប្រាថ្នា ទទួលជួបពិភាក្សាការងារជាមួយតំណាងស្ថានទូតវៀតណាមប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សួស ប្រាថ្នា  អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយលោក Ngo Van Tuat អគ្គទីប្រឹក្សាស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជានិងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១៣ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម។

ក្នុងជំនួបខាងលើនេះក៏មានការអញ្ជើញចូលរួមពីលោកអនុរដ្ឋលេខាធិការ លោកអគ្គនាយករង លោកប្រធាន អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ព្រមទាំងមន្រ្តីជំនាញជាច្រើនរូបទៀតផងដែរ។

...

សូមជម្រាបជូនថា ជំនួបនេះរៀបចំឡើងក្នុងគោលបំណងធ្វើការពិភាក្សាលើការងារសំខាន់ៗ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១៣ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី១៦និងទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដែលធ្វើនៅរាជធានីភ្នំពេញ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print