Apple នឹងវាយលុកចូលទីផ្សារកុំព្យូទ័រយួរដៃតម្លៃទាបនៅឆ្នាំក្រោយ

ចែករំលែក៖

សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារថា Apple កំពុងរៀបចំដាក់លក់កុំព្យូទ័រ Mac តម្លៃសមរម្យក្នុងឆមាសទីមួយនៃឆ្នាំក្រោយ ដោយនេះជាការចូលទៅក្នុងទីផ្សារកុំព្យូទ័រយួរដៃតម្លៃទាបជាលើកដំបូង។

កំព្យូទ័រនេះមានគោលបំណងទាក់ទាញអតិថិជនឱ្យឆ្ងាយពីការប្រើប្រាស់ Chromebooks របស់ Google និងកុំព្យូទ័រ Windows  និងត្រូវបានផលិតឡើងសម្រាប់សិស្ស និស្សិត អាជីវកម្ម និងអ្នកប្រើប្រាស់ធម្មតាដែលបើកមើលគេហទំព័រ ជាចម្បង ធ្វើការលើឯកសារ ឬធ្វើការកែសម្រួលប្រព័ន្ធផ្សព្វផ្សាយស្រាលៗ នេះបើតាម Bloomberg បានរាយការណ៍ដោយដកស្រង់សំដីមនុស្សដែលដឹងពីរឿងនេះ។

Apple ក៏កំពុងកំណត់គោលដៅចាប់យកអ្នកទិញ iPad ដែលប្រហែលជាចូលចិត្តកុំព្យូទ័រយួរដៃបែបបុរាណ។ របាយការណ៍បាននិយាយថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone មានបំណងលក់កុំព្យូទ័រយួរដៃដែលមានលេខកូដ J700 ដែលមានតម្លៃក្រោម 1,000ដុល្លារ ដោយប្រើសមាសធាតុដែលមិនសូវជឿនលឿន។ បច្ចុប្បន្នវាកំពុងស្ថិតក្នុងការធ្វើតេស្តយ៉ាងសកម្មនៅ Apple និងក្នុងការផលិតដំបូងជាមួយនឹងអ្នកផ្គត់ផ្គង់នៅបរទេស។

Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ទេ។

Mac ថោកបំផុតដែលអាចរកបាននាពេលបច្ចុប្បន្នគឺ M4 MacBook Air ដែលមានតម្លៃ 999ដុល្លារ ធ្លាក់ចុះមកត្រឹម 899ដុល្លារ ជាមួយនឹងការបញ្ចុះតម្លៃសម្រាប់សិស្ស។

កុំព្យូទ័រយួរដៃនេះនឹងមានប្រព័ន្ធដំណើរការ iPhone និងអេក្រង់ LCD កម្រិតទាប ដោយអេក្រង់មានទំហំក្រោម 13.6 អ៊ីង ដែលតូចបំផុតក្នុងចំណោម Mac បច្ចុប្បន្ន។

...

របាយការណ៍នេះបាននិយាយថា វាជាលើកដំបូងដែល Apple បានប្រើប្រព័ន្ធដំណើរការ iPhone នៅក្នុង Mac ជាជាងបន្ទះឈីបដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កុំព្យូទ័រ។ ការធ្វើតេស្តខាងក្នុងបានបង្ហាញថាបន្ទះឈីបស្មាតហ្វូនអាចដំណើរការបានល្អជាង Mac-optimized M1 ដែលប្រើក្នុងកុំព្យូទ័រយួរដៃដូចកាលពីប៉ុន្មានឆ្នាំមុន។ ក្រុមហ៊ុន Apple បានរាយការណ៍ថា ការលក់របស់ Mac មានចំនួន 8.73 ពាន់លានដុល្លារនៅក្នុងត្រីមាសទី 4៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print