រយៈពេល៩ខែអាជ្ញាធរខេត្តតាកែវឃាត់ជនប្រើប្រាស់និងជួញដូរគ្រឿងញៀនបានចំនួន១២០នាក់

ចែករំលែក៖

ខេត្តតាកែវ៖ អាជ្ញាធរខេត្តតាកែវនៅ ថ្ងៃទី៦ ខែកញ្ញា បានប្រកាសថា ក្នុងរយៈ ពេល៩ខែ ឆ្នាំ២០១៦នេះកម្លាំងសមត្ថកិច្ចនគរបាលខេត្តតាកែវបានឃាត់ខ្លួនមនុស្សចំនួន១២០នាក់ដែលពាក់ព័ន្ធការជួញដូរនិងប្រើប្រាស់គ្រឿងញៀន។

លោកវរសេនីយ៍ឯក ឡាយ ណារិទ្ធិ ស្នងការរងនគរបាលខេត្តតាកែវទទួលបន្ទុកប្រឆាំងគ្រឿងញៀននិងបទល្មើសសេដ្ឋ កិច្ចនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦ បាន ថ្លែងឲ្យដឹងថាការប្រើប្រាស់និងជួញដូរ គ្រឿងញៀននៅក្នុងខេត្តតាកែវរយៈពេល៩ខែឆ្នាំ២០១៦នេះមានការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ពោលគឺសមត្ថកិច្ចបង្ក្រាបបានចំនួន៤៩ករណី ក្នុងនោះករណីជួញដូរ រក្សាទុកគ្រឿងញៀន៤០ករណីនិងករណីប្រើប្រាស់៣ករណីដោយឃាត់ខ្លួនមនុស្សសរុបចំនួន១២០នាក់ព្រមទាំងដកហូតគ្រឿងញៀនបានមួយចំនួននិងបានបញ្ជូនទៅកាន់តុលាការចំនួន៤៩នាក់ផងដែរ។

លោកបន្តថា បើប្រៀបធៀបទៅនឹង រយៈពេលដូចគ្នាសម្រាប់ឆ្នាំ២០១៥ការ បង្ក្រាបអ្នកជួញដូរអ្នកប្រើប្រាស់និងការឃាត់ខ្លួនមនុស្សពាក់ព័ន្ធទៅនឹងគ្រឿងញៀននេះមានការកើនឡើងខ្ពស់ដោយកាលពីឆ្នាំ២០១៥ ការបង្ក្រាបមានតែ២៤ករណី និងឃាត់ខ្លួនមនុស្សតែ៤៣នាក់ប៉ុណ្ណោះ។

លោកបញ្ជាក់ថា មុខសញ្ញាជួញដូរនិង ប្រើប្រាស់គ្រឿងញៀននៅក្នុងខេត្តតាកែវ នាពេលបច្ចុប្បន្នមានចំនួនជាង៥រយនាក់ និងអ្នកដែលប្រើប្រាស់និងជួញដូរមាន សិស្សសាលា កម្មករ និងប្រជាពលរដ្ឋមួយចំនួនដែលគ្មានមុខរបរពិតប្រាកដ។ ដូច្នេះដើម្បីធ្វើការទប់ស្កាត់បញ្ហានេះសមត្ថកិច្ច បានផ្សព្វផ្សាយនិងត្រួតពិនិត្យរាល់សារ ធាតុគីមីនៅតាមរោងចក្រ សហគ្រាស សិប្ប កម្ម និងបន្តពង្រឹងសមត្ថភាពដល់មន្ត្រីអនុ វត្តច្បាប់ឲ្យម៉ឺងម៉ាត់បន្ថែមទៀត៕

14287773_702011356617237_1744547940_n

ដោយ៖ ជីសូកា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print