យន្តហោះដឹកអ្នកដំណើរ ​២១២នាក់វង្វេងផ្លូវចុះចតប្រទេសផ្សេងដោយកំហុសកំព្យូទ័រ

ចែករំលែក៖

យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី អ៊ែរ អេស៊ា បានចុះចត់នៅទីក្រុងម៉ែលបន ប្រទេសអូស្ត្រាលី តែគោលដៅត្រូវចុះចតនៅកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ដោយសារតែអ្នកបញ្ជារយន្តហោះបញ្ជូនទិន្នន័យហោះហើរខុស។

សារព័ត៌មាន ដេលីម៉ែល បានផ្សាយថា ហេតុការណ៍ខាងលើបានកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែមជ្ឈមណ្ឌលសុវត្ថិភាពហោះហើយអូស្ត្រាលី ATSB ទើបតែបានប្រកាសទិន្នន័យស្រាវជ្រាវ។

នៅក្នុងលទ្ធផលស្រាវជ្រាវ យន្តហោះ Airbus A330-300 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី គឺ អ៊ែរអេស៊ា ដឹកអ្នកដំណើរ ២១២នាក់ ហោះហើរពីទីក្រុងស៊ីតនី ប្រទេសអូស្ត្រាលី ទៅកាន់កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ប៉ុន្តែខុសផ្លូវទៅចុះចត់នៅទីក្រុងម៉ែលបន ប្រទេសអូស្ត្រាលីដដែល។

តាមរបាយការណ៍របស់ ATSB កំហុសកំណត់ខុសគោលដៅខាងលើប៉ះពាល់ដល់ប្រព័ន្ធប្រកាសអាសន្ននៅលើយន្តហោះ ។ នៅពេលនោះទីបញ្ជាការហោះហើរបានប្រទះឃើញយន្តហោះ ហោះចូលផ្លូវមិនដឹងមកពីណា ពេលនោះអាកាសយានិកបានប្រកាសថា ដោយសារតែកំណត់គោលដៅខុស បញ្ជូនទិន្នន័យហោះហើរច្រឡំ។ ជាភពសំណាងយន្តហោះខាងលើចុះចតដោយសុវត្ថភាពនៅម៉ែលបន ។

ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ាន ជាក្រុមហ៊ុនមានតម្លៃសំបុទ្រថោកបំផុតនៅអាស៊ីបង្កើតឡើងកាលពីឆ្នាំ១៩៩៣។ ហេតុការណ៍អាក្រក់របស់ក្រុហ៊ុនខាងលើកើតឡើងនៅខែធ្នូ ឆ្នាំ២០១៤ បានធ្លាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី សម្លាប់អ្នកដំណើរ ១៦២នាក់៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print