វិនិយោគិនសិង្ហបុរីងាកទៅរកទីផ្សារអចលនទ្រព្យជប៉ុន ចំពេលប្រាក់យ៉េនធ្លាក់ ទេសចរណ៍ស្ទុះឡើង

ចែករំលែក៖

វិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីកាន់តែច្រើនឡើង ចាប់ពីអ្នកទិញបុគ្គលរហូតដល់អ្នកអភិវឌ្ឍន៍ធំៗ កំពុងចាក់លុយចូលទៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុន ដែលទាក់ទាញដោយ ការធ្លាក់ចុះប្រាក់យ៉េន និងកំណើនទេសចរណ៍។

នៅឯក្រុមហ៊ុនវិនិយោគអចលនទ្រព្យ FM Investment ប្រជាជនសិង្ហបុរីមានចំនួនពាក់កណ្តាលនៃប្រតិបត្តិការទាំងអស់ កើនឡើងពី 30% កាលពីឆ្នាំមុន និងវ៉ាដាច់អ្នកទិញហុងកុងជាក្រុមអតិថិជនធំជាងគេ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន Channel News Asia ។

ក្រុមហ៊ុនដែលធ្លាប់រៀបចំព្រឹត្តិការណ៍លក់អចលនៈទ្រព្យជប៉ុននៅប្រទេសសិង្ហបុរីរៀងរាល់ពីរបីខែម្តង បានរៀបចំយ៉ាងហោចណាស់ 15 ព្រឹត្តិការណ៍រួចហើយសម្រាប់ការអភិវឌ្ឍន៍ហាងចំនួន 12 នៅទីក្រុងតូក្យូ អូសាកា ណាហ្គោយ៉ា និងក្យូតូ។

នៅឯពិព័រណ៍អចលនទ្រព្យជប៉ុនលើកដំបូងរបស់ក្រុមហ៊ុន OrangeTee នៅក្នុងខែកញ្ញា ខុនដូដែលមានបន្ទប់គេងពីរនៅសង្កាត់ Asakusa ទីក្រុងតូក្យូមានតម្លៃក្រោម 500,000 ដុល្លារសិង្ហបុរី (384,000 ដុល្លារអាមេរិក)។

កាលពីខែកក្កដា វិនិយោគិនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីបានទិញពាក់កណ្តាលនៃ 60 យូនីតនៅឯក្រុង Osaka ដែលលក់ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Singapore។

ការទិញសារជីវកម្មក៏មានច្រើនដែរដោយក្រុមហ៊ុនPatience Capital Group កាលពីដើមឆ្នាំនេះបានសហការជាមួយក្រុមហ៊ុន Gaw Capital របស់ហុងកុងដើម្បីទិញ Tokyu Plaza Ginza នៅទីក្រុងតូក្យូ ហើយរៃអង្គាសប្រាក់បាន 39 ពាន់លានយ៉េន (252.3 លានដុល្លារអាមេរិក) សម្រាប់មូលនិធិទេសចរណ៍ដើម្បីស្តារទីក្រុងជិះស្គីដូចជា Myoko និង Madarao ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អចលនទ្រព្យរបស់ជប៉ុនបាននឹងកំពុងទាក់ទាញការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីប្រជាជនសិង្ហបុរី ក៏មានប្រទេសផ្សេងទៀតដូចជាអូស្ត្រាលី និងកាណាដា។

ការបន្តធ្លាក់ថ្លៃរបស់ប្រាក់យ៉េនបានធ្វើឱ្យតម្លៃអចលនទ្រព្យកាន់តែមានតម្លៃសមរម្យ។ បច្ចុប្បន្ន 1 ដុល្លារសិង្ហបុរី ផ្លាស់ប្តូរតម្លៃប្រហែល 118.35 យ៉េន មានន័យថា ប្រាក់យ៉េនបានធ្លាក់ចុះប្រហែល 17% ធៀបនឹងប្រាក់ដុល្លារសិង្ហបុរីក្នុងរយៈពេល 5 ឆ្នាំចុងក្រោយនេះ។

...

អ្នកទិញជនជាតិសឹង្ហបុរីភាគច្រើនផ្តោតលើអចលនទ្រព្យវិនិយោគ ជាពិសេសការជួលរយៈពេលខ្លី ដែលទទួលបានអត្ថប្រយោជន៍ពីកំណើនទេសចរណ៍ខ្លាំង។ ចាប់ពីខែមករាដល់ខែកញ្ញា ប្រទេសជប៉ុនទទួលបានភ្ញៀវបរទេសចំនួន 31.65 លាននាក់ កើនឡើង 17.7% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2024 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print