បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុករបាំងថ្មពុះចែកទ្រូងផ្លូវបានបណ្តាលឲ្យដួលបោកក្បាលស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុខណៈជិះម៉ូតូជួបគ្រោះថ្នាក់ចរាចរណ៍បុកគៀររបាំងថ្មពុះចែកទ្រូងផ្លូវកាលពីវេលាម៉ោង១១​យប់​ ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ នៅផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះដែលត្រូវបានគេស្គាល់ឈ្មោះ​ សាន់​ បញ្ញា​ ភេទប្រុស​ ជាមន្ត្រីយោធា​ ជិះម៉ូតូស្កូបពី​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញKC 7244 ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះ​ ជិះម៉ូតូធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតហេតុខណៈមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅប៉ះបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលអូសជាច្រេីនម៉ែត្រស្លាប់ភ្លាមៗតែម្តង។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ចំណុចកេីតហេតុនិងស្រាវជ្រាវរកសាច់ញាតិមកទទួលមកទៅធ្វេីបុណ្យតាមប្រពៃណី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print