ភ្លើងឆេះផ្ទះមួយខ្នងនៅចំការមន កណ្តាលរាត្រី ខូចខាតបន្ទប់មួយទាំងស្រុង

ចែករំលែក៖

ភ្នំពេញ÷ នៅវេលាម៉ោង២០:៤០នាទីយប់ ថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះលេខ០២ ផ្លូវ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអាគុយUPSបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ទំហំ ០៣ម៉ែត្រ X ០៤ម៉ែត្រចំនួន ០១បន្ទប់ រួមមានកុំព្យូទ័រ ចំនួន០២គ្រឿង, អាគុយUPS ចំនួន០២គ្រឿង និងសម្ភារមួយចំនួន ។

...

នៅវេលាម៉ោង២១:២០នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ ចំនួន ០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប និងរថយន្តជំនួយ: រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹក៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print