សង្ស័យតូចចិត្តមានជំងឺប្រចាំកាយបុរសម្នាក់ចងកបញ្ចប់ជីវិតខ្លួនឯងនៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ចងក.ធ្វើអត្តឃាតទៅនឹងធ្នឹមផ្ទះ សង្ស័យតូចចិត្តនឹងខ្លួនមានជំងឺប្រចាំកាយ ។ករណីនេះ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោ១២និង៣០នាទី ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០២៥ ស្ថិតភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។        មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គឹម ជីងហុង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ រស់នៅភូមិ ស្វាយជួរ ឃុំកោះខែលស្រុកស្អាងខេត្តកណ្ដាល។ ស្លាកស្នាមវត្ថុតាង៖ខ្សែនីឡុងសរលាយក្រហមចំនួន០១ចងសម្លាប់មុខ មានប្រវែង០៣ម៉ែត្រ។
ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ អាណាព្យាបាលជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះ មានជំងឺផ្លូវចិត្ត រយៈពេល បីឆ្នាំមកហើយ ។ ហើយតែងតែ ទៅបើកថ្នាំ នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត មកលេបជាប្រចាំ។ ជារឿយៗ ជនរងគ្រោះ តែងតែរអ៊ូរទាំ ប្រាប់សាច់ញាតិ ថាពិបាករស់នៅ ខ្លាំងណាស់ ហើយ ក្នុងអំឡុងឆ្នាំ ២០២៥ ជនរងគ្រោះ បានទៅបើកថ្នាំ នៅមន្ទីរពេទ្យ មិត្តភាព ខ្មែរសូវៀត រួច ក៏បានទៅ លោតទឹក ពីលើស្ពាន ជ្រោយចង្វារ តែត្រូវបាន សមត្ថកិច្ច ប្រចាំការនៅទីនោះ ឃាត់ទាន់ និងទំនាក់ទំនង មកសាច់ញាតិ ដើម្បីទទួល ត្រឡប់មកផ្ទះវិញ។ លុះដល់ថ្ងៃទី០៥ខែ វិច្ឆិកា ឆ្នាំ ២០២៥ វេលាម៉ោង ១២និង ៣០ នាទី ក៏ស្រាប់តែឃើញ ជនរងគ្រោះ កាន់ខ្សែនីឡុង មួយខ្សែ ឡើងទៅលើផ្ទះ ដោយរូបគាត់មិនបានចាប់អារម្មណ៍ទេ។ ក្រោយមកបន្តិចក៏ឮដូចជាមានអ្វីធ្លាក់នៅលើផ្ទះ រួច រូបគាត់ជាអាណាព្យាបាល ក៏ឡើងទៅគោះទ្វារ តែពុំមាន ឆ្លើយតប រួចពួកគាត់ ក៏ទម្លុះទ្វារចូល ក៏ឃើញ ជនរងគ្រោះ ចងក ជាមួយខ្សែនីឡុង ភ្ជាប់នឹងធ្នឹមផ្ទះ រួចហើយ រូបគាត់ជាអាណាព្យាបាល ក៏បាន រាយការណ៍ទៅអាជ្ញាធរ ។
ក្រោយពីសមត្ថកិច្ចទទួលបានព័ត៍មានខាងលើ ភ្លាមនោះ ក៏ចុះធ្វើការពិនិត្យកន្លែងកើតហេតុ ដោយមានការចូលរួមពីមេឃុំ  លោកក្រុមប្រឹក្សាឃុំ  លោកគ្រូពេទ្យ មេភូមិ និងក្រុមគ្រួសារជនរងគ្រោះ បានធ្វើការពិនិត្យលើជនរងគ្រោះឃើញថា សពស្លៀកខោសាច់ក្រណាត់ពណ៍ខ្មៅ ជើងវែង ពាក់ អាវ សាច់ក្រណាត់ ដៃវែង ពណ៌ខ្មៅ។
សព ស្នាមទ្រុឌ ត្រង់បំពង់ក មានស្នាមជាំខ្មៅ សព មានសភាពទន់ ចុងលិង្គមានទឹករំអិល ក្រៅពីនោះពុំមានស្លាកស្នាមអ្វីទេ តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតចងក។
សពបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print