ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអំពាវនាវឱ្យក្រុមយុវជន ដែលចូលចិត្តបង្ហោះម៉ូតូ នៅតាមដងផ្លូវទីសាធារណៈក្នុងមូលដ្ឋានខេត្ត អាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ សូមកុំបង្ហោះម៉ូតូអី ប្រសិនបើមកដេីរលេងនៅខេត្តកំពត។
ជាក់ស្ដែងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានគូសបញ្ជាក់ថា មកលេងសប្បាយដូចបងប្អូនប្រជាពលរដ្ឋទូរទៅ កុំមកបង្ហោះម៉ូតូ ផ្តាំទៅក្មួយៗផ្សេងៗទៀតផងកុំចង់សាកល្បងអី តាមទាន់គឺបែបនេះហើយ។
គួរបញ្ជាក់ថា កាលពីម្សិលមិញនេះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏សូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរមកលេងនៅខេត្តកំពត ហើយបានរាយការណ៏អំពីករណីក្មេងបង្ហោះម៉ូតូតាមផ្លូវឡើងភ្នំបូកគោ ។
បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ ចំណែកក្រុមខ្លួនឯងមកបង្ហោះម៉ូតូធ្វើអោយប៉ៈពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ទៅវិញជិះតាក់សុីម៉ូតូពូទុកបីខែសិន អូភ្លេចសក់វែងហើយចាំពូកាត់សក់ឱ្យ៕ដោយ៖តារា










