ចិន៖ យោងតាមការចុះផ្សាយរបស់ CCFR បាននិយាយថា នៅថ្ងៃទី៥ ខែវិច្ឆិកា វេទិកាសេដ្ឋកិច្ចអន្តរជាតិHongqiaoលើកទី៨បានចេញផ្សាយ«របាយការណ៍ស្តីពីការបើកចំហនៃពិភពលោកឆ្នាំ២០២៥»។
របាយការណ៍បានបង្ហាញថា ជំហានបើកចំហនៃទីផ្សារងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ត្រូវបានពន្លឿន ដែលបានជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ ធ្វើឱ្យកិច្ចសហប្រតិបត្តិការត្បូង-ត្បូងមានភាពកាន់តែស៊ីជម្រៅ ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងបរិយាប័ន្ន ព្រមនិងបន្ថែមកម្លាំងចលករសម្រាប់ការអភិវឌ្ឍសកល។
របាយការណ៍បានបង្ហាញថា បើប្រៀបធៀបនឹងក្បាលម៉ាស៊ីនជំរុញការបើកចំហបែបប្រពៃណីដែលមានកម្លាំងចុះខ្សោយយ៉ាងលេចល្លោបើកចំហប្រពៃណី ទីផ្សារងើបឡើងវិញនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍បានក្លាយជាកម្លាំងសំខាន់សម្រាប់ការគាំពារការបើកចំហនៃពិភពលោក។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទី២លើពិភពលោកនិងជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត ស្ថានភាពបើកចំហរបស់ប្រទេសចិនទទួលបានការចាប់អារម្មណ៍ជាទូទៅ៕ដោយ៖តារា










