«របាយការណ៍ស្តីពីការបើកចំហនៃពិភពលោកឆ្នាំ២០២៥»៖ជំហានបើកចំហនៃទីផ្សារងើបឡើងថ្មីនិងអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ត្រូវបានពន្លឿន

ចែករំលែក៖

ចិន​៖​ យោង​តាម​ការចុះផ្សាយ​របស់​ CCFR បាននិយាយថា​ នៅថ្ងៃទី​៥ ខែវិច្ឆិកា ​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​Hongqiaoលើកទី​៨​បាន​ចេញផ្សាយ​«របាយការណ៍​ស្តីពី​ការ​បើកចំហ​នៃ​ពិភពលោក​ឆ្នាំ​២០២៥​»។​

របាយការណ៍បាន​បង្ហាញថា​ ​ជំហាន​បើកចំហ​នៃទីផ្សារ​ងើបឡើងថ្មី​និង​អង្គភាព​សេដ្ឋកិច្ច​កំពុងអភិវឌ្ឍន៍​ត្រូវបាន​ពន្លឿន ​ដែល​បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ក្នុងតំបន់​ ​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ត្បូង-ត្បូង​មានភាព​​កាន់​តែ​ស៊ីជម្រៅ​ ​ជំរុញ​​សកលភាវូបនីយកម្ម​សេដ្ឋកិច្ចដែល​​ផ្តល់​ផលប្រយោជន៍​ជា​ទូទៅ​និង​បរិយាប័ន្ន ​ព្រមនិង​បន្ថែម​កម្លាំងចលករ​សម្រាប់ការអភិវឌ្ឍ​សកល​។

របាយការណ៍បាន​បង្ហាញថា​ ​បើប្រៀបធៀប​នឹង​ក្បាល​ម៉ាស៊ីន​ជំរុញ​ការ​បើក​ចំហ​បែប​ប្រពៃណី​ដែលមាន​កម្លាំង​ចុះខ្សោយ​យ៉ាង​លេចល្លោ​​បើកចំហ​ប្រពៃណី​ ​ទីផ្សារ​ងើបឡើងវិញ​និង​អង្គភាព​សេដ្ឋកិច្ច​កំពុង​អភិវឌ្ឍន៍​បាន​ក្លាយ​ជា​កម្លាំង​សំខាន់​សម្រាប់​ការ​​គាំពារ​ការ​បើកចំហ​នៃ​ពិភពលោក​។​

...

ក្នុងនាម​ជា​អង្គភាព​សេដ្ឋកិច្ច​ធំទី​២​លើ​ពិភពលោក​និងជា​ប្រទេស​កំពុងអភិវឌ្ឍន៍ធំបំផុត​ ​ស្ថានភាព​​បើកចំហ​របស់​ប្រទេស​ចិន​ទទួលបាន​ការ​​​ចាប់​អារម្មណ៍​ជា​ទូទៅ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print