យោធារុស្ស៊ីបានអំពាវនាវឱ្យកងកម្លាំងអ៊ុយក្រែននៅ Pokrovsk និង Kupiansk ចុះចាញ់ ដោយនិយាយថាពួកគេត្រូវបានឡោមព័ទ្ធ ហើយគ្មានឱកាសរស់រានមានជីវិតទេ ប្រសិនបើពួកគេបន្តតស៊ូ។
យោងតាម Reuters នៅថ្ងៃទី 5 ខែវិច្ឆិកា រុស្ស៊ីបានប្រកាសថា កងទ័ពអ៊ុយក្រែននៅក្នុងទីក្រុងទាំងពីរគឺ Pokrovsk និង Kupiansk ត្រូវបានឡោមព័ទ្ធ ហើយបានព្រមានថា ប្រសិនបើពួកគេមិនចុះចាញ់ទេ ពួកគេនឹងមានឱកាសរស់រានមានជីវិតតិចតួច។
ចាប់តាំងពីឆ្នាំ 2024 រុស្ស៊ីបានកំណត់គោលដៅ Pokrovsk – ដែលត្រូវបានគេដាក់ឈ្មោះថា “ច្រកទ្វារទៅកាន់ Donetsk” – នៅក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីគ្រប់គ្រងតំបន់ Donbass ទាំងមូល។ បច្ចុប្បន្ននេះ កងទ័ពអ៊ុយក្រែននៅតែរក្សាការគ្រប់គ្រងប្រហែល 10% នៃតំបន់ Donbass ស្មើនឹង 5,000 គីឡូម៉ែត្រការ៉េ។
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅថ្ងៃពុធសប្តាហ៍នេះ រុស្ស៉ីបាននិយាយថា កងកម្លាំងរបស់ខ្លួនកំពុងឆ្ពោះទៅទិសខាងជើងនៅខាងក្នុងទីក្រុង Pokrovsk នៃតំបន់ Donbas ដើម្បីឈានចូលទៅគ្រប់គ្រងទីក្រុងរបស់អ៊ុយក្រែនមួយនេះទាំងស្រុង ប៉ុន្តែកងទ័ពអ៊ុយក្រែននិយាយថា អង្គភាពរបស់ខ្លួនកំពុងប្រយុទ្ធយ៉ាងស្វិតស្វាញដើម្បីព្យាយាមរារាំងរុស្ស៉ីពីការទទួលបានទីតាំងថ្មី។
អ៊ុយក្រែនទទួលស្គាល់ថា កងទ័ពរបស់ខ្លួនពិតជាកំពុងប្រឈមមុខនឹងគ្រាលំបាកនៅក្នុងទីក្រុងយុទ្ធសាស្ត្រភាគខាងកើត Pokrovsk ដែលធ្លាប់ជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្តុភាដ៏សំខាន់សម្រាប់កងទ័ពអ៊ុយក្រែន និងដែលរុស្ស៉ីព្យាយាមដណ្តើមកាន់កាប់អស់រយៈពេលជាងមួយឆ្នាំមកហេីយ៕
រូបថត:Reuters










