អគ្គលេខាធិការ គ.ជ.គ.ម.ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន (BRIDRREM) ឆ្នាំ២០២៥

ចែករំលែក៖

ប្រទេសចិន ៖ លោក គីម វីរៈ អគ្គលេខាធិការ គ.ជ.គ.ម. និងជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (ACDM) បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន (BRIDRREM) ឆ្នាំ២០២៥ និងចូលរួមកិច្ចប្រជុំពាក់ព័ន្ធរួមមានកិច្ចប្រជុំក្រុមប្រឹក្សា និងកិច្ចប្រជុំដែលមានប្រធានបទធំៗចំនួន ០៣ទៀត ចាប់ពីថ្ងៃទី ៥ ដល់ ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងសាន់យ៉ា ខេត្តហៃណាន់ សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះដឹកនាំដោយ លោក វ៉ាង ឈាងឈី (H.E. Wang Xiangxi) រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះអាសន្ន ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ពីប្រទេសជាសមាជិក និងដៃគូរបស់ក្របខណ្ឌ BRIDRREM , អង្គការអន្តរជាតិថ្នាក់តំបន់, តំណាងក្រសួងស្ថាប័នសំខាន់ៗក្នុងស្រុក សរុបចំនួន ១៩០ នាក់ ដែលគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការវិស័យចំនួន ៣ គឺៈ ១. ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ,សុវត្ថិភាពនៅកន្លែងការងារ និងការឆ្លើយតបគ្រោះអាសន្ននៃគ្រោះមហន្តរាយ, ២.សម្របសម្រួលកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងយុទ្ធសាស្រ្ត និងគោលនយោបាយ និង ៣.ការទប់ស្កាត់ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការត្រៀមរៀបចំ, ការឆ្លើយតបគ្រោះអាសន្ន និងការស្ថារឡើងវិញក្រោយគ្រោះមហន្តរាយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print