ភ្នំពេញៈ នៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ្របតិភូជាន់ខ្ពស់ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញហើយដោយសុវត្តិភាព បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ឋផ្សេងៗជាច្រើនទៀត ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាធិបតរយ្យប្រជាមានិតឡាវ ។
ជាលទ្ឋផលនៃកិច្ចប្រជុំកំពូលនេះ គឺបានទទួលលទ្ឋផលគួរជាទីមោទនៈបំផុត ដោយក្នុងបណ្តាមេដឹកនាំនៃប្រទេសអាស៊ាន បានពិភាក្សាលើបញ្ហាជាច្រើន ជាពិសេស ពិភាក្សាលើការពង្រឹង កិច្ចសហប្រតិបត្តិការ ទូលំទូលាយ ដោយផ្តោតសំខាន់សំរេចអោយបានគោលអោយប្រសើរជាងមុន លើការអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាពាក់ព័ន្ឋផ្នែកសន្តិសុខក្នុងតំបន់និងក្រៅតំបន់ និងសន្តិសុខលំហសមុទ្រ ភេរវកម្ម និងបំរែបំរួលអាកាសធាតុ រួមទាំងបញ្ហាផ្សេងៗជាច្រើនទៀត។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពីអាស៊ានមួយ ការឆ្លើយតបមួយរបស់អាស៊ានមួយ ទៅនឹងគ្រោះមហន្តរាយនៅក្នុងតំបន់ និងក្រៅតំបន់។ ក្នុងនោះផងដែរ សម្តេចតេជោ ហ៊ុន សែនក៏ទទួលជួបទ្វេភាគីជាមួយមេដឹកនាំបណ្តាប្រទេសធំៗ មួយចំនួនទៀត ដើម្បីពិភាក្សា និងពង្រឹងនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីរួមចំណែកធ្វើអោយប្រទេសជាតិកាន់តែមានភាពរីកចម្រើន៕
ដោយ សុខ ខេមរា